ជីវិតកម្សាន្ដ
សេន រ៉ានុត ត្រៀមខ្លួនវិលចូលផលិតកម្មថ្មីក្រោយបាត់ដំណឹងពីសិល្បៈជិត១០ឆ្នាំ
ភ្នំពេញ ៖ នេះជាដំណឹងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់មហាជន និង អ្នកគាំទ្រ ខណៈដែលសុខៗស្រាប់តែលេចឮដំណឹងនៃការវិលចូលសិល្បៈវិញពីសំណាក់តារាចម្រៀងប្រុសលោក សេន រ៉ានុត ក្រោយពេលដែលតារារូបនេះបានបាត់មុខពីវិស័យមួយនេះអស់រយៈពេលច្រើនឆ្នាំកន្លងទៅវិញ។
ដំណឹងនៃការត្រៀមខ្លួនវិលចូលសិល្បៈរបស់តារា ចម្រៀងលោក សេន រ៉ានុត ជាថ្មីនេះបានធ្វើឲ្យទស្សនិកជនសម្តែងការគាំទ្រនិងបន្តលើកទឹកចិត្តដល់លោក ដើម្បីមានឱកាសសាងកេរ្តិ៍ឈ្មោះជាថ្មីជាមួយប្រជាប្រិយភាពលើទីផ្សារចម្រៀងបច្ចុប្បន្ន។ ខណៈដែលកន្លងមកលោកបានឃ្លាតឆ្ងាយពីវិស័យមួយនេះជិត១០ឆ្នាំទៅហើយ។
ជាក់ស្តែងនៅលើគេហទំព័រហ្វេសប៊ុករបស់ផលិតកម្ម Zone Productionបានធ្វើការបង្ហោះភ្ជាប់ នឹងរូបភាពលោក សេន រ៉ានុត ដោយសាធារណៈ ដូច្នេះថា តើគាត់ជាអាយដលបងប្អូនណាខ្លះ? លោក សេន រ៉ានុត គាត់នឹងមានបទស្នាដៃនិពន្ធថ្មីជាច្រើនសម្រាប់កំដរអារម្មណ៍បងប្អូន។ ជុំវិញដំណឹងនេះដែរកម្ពុជាថ្មីនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មិនអាចស្វែងរកការសួរនាំពីតារារូបនេះបានទេ។
គិតរហូតមកទល់ពេលនេះ គឺមានរយៈពេលជិត១០ឆ្នាំហើយ ដែលម្ចាស់បទ កំផែង លោក សេន រ៉ានុត បានឃ្លាតឆ្ងាយពីអាជីពសិល្បៈ ខណៈដែលកន្លងមកមហាជនជាច្រើនធ្លាប់មានចម្ងល់ថាតើបច្ចុប្បន្នលោកកំពុងរស់នៅលើទឹកដីប្រទេសមហាអំណាចសហរដ្ឋឬវិលត្រឡប់មកប្រទេសកំណើតដើម្បីប្រឡូកសិល្បៈវិញហើយ ឬ យ៉ាងណា? ប៉ុន្តែចម្លើយនេះនៅមិនទាន់ត្រូវបានស្រាយចម្ងល់មហាជននៅឡើយទេ៕
ដោយ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?