ព័ត៌មានជាតិ
ខែកញ្ញានេះ CDC អនុម័តគម្រោងវិនិយោគចំនួន២១ មានទុនវិនិយោគជាង១៣០លានដុល្លារ
នៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) មានគម្រោងវិនិយោគចំនួន២១ក្រុមហ៊ុន មានទុនវិនិយោគជាង១៣០លានដុល្លារអាមេរិក ដោយបង្កើតការងារជូនដល់ប្រជាពលរដ្ឋចំនួន៣៤៨៣៤កន្លែង។
ចំនួនគម្រោងវិនិយោគនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹង៣ខែចុងក្រោយនេះ ក្នុងនោះក្នុងខែសីហា ឆ្នាំ២០២២នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន១៧គម្រោងដែលមានទុនវិនិយោគចំនួន២០៣,១លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១១៩៧នាក់។ ខែកក្កដា ឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន៨គម្រោង ដែលមានទុនវិនិយោគចំនួន១១៧,៨លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៧៩១៧នាក់ប៉ុណ្ណោះ ខណៈខែមិថុនា ឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន១៥គម្រោង ដែលមានទុនវិនិយោគចំនួន១២៣លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១៥៧០នាក់ ។
ក្នុងចំណោមចំនួន២១ក្រុមហ៊ុន ក្នុងនោះមានគម្រោងបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្តតូយ៉ូតា គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំសម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងពូកគ្រប់ប្រភេទ និងគម្រោងបង្កើតរោងចក្រកាត់ដេរនិងសម្លៀកបំពាក់ ផលិតស្បែកជើងជាដើម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ