ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តលោក ពូទីន ប្រកាសបញ្ជូនកូនអាយុក្រោម១៨ឆ្នាំ ៣នាក់ ទៅជួយប្រយុទ្ធឲ្យ រុស្ស៊ី (មានវីដេអូ)
មេដឹកនាំ Chechen លោក Ramzan Kadyrov បាននិយាយថា កូនប្រុសទាំងបីរបស់គាត់ នឹងធ្វើដំណើរទៅកាន់សមរភូមិជួរមុខនៅក្នុងប្រទេសអ៊ុយក្រែន នាពេលឆាប់ៗនេះ ដើម្បីរួមប្រយុទ្ធឲ្យកងកម្លាំងរុស្ស៊ី។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោក ពូទីន រូបនេះបានសរសេរថា ឪពុកគួរតែបង្រៀនកូនប្រុសរបស់ពួកគេ ពីរបៀបការពារគ្រួសារ ប្រជាជន និងមាតុភូមិ។
លោក Kadyrov បានគ្រប់គ្រងសាធារណរដ្ឋភាគខាងត្បូងនៃប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ ២០០៧មក នៅពេលគាត់ត្រូវបានលោក ពូទីន តែងតាំងជាប្រធានាធិបតីក្នុងតំបន់។
នៅក្នុងការបង្ហោះដ៏វែងមួយលើកម្មវិធីផ្ញើសារ Telegram លោក Kadyrov និយាយថា ការហ្វឹកហ្វឺនយោធារបស់កូនប្រុសឈ្មោះ Akhmat អាយុ១៦ឆ្នាំ, Eli អាយុ១៥ឆ្នាំ និង Adam អាយុ១៤ឆ្នាំ បានចាប់ផ្តើមនៅពេលពួកគេនៅក្មេង ហើយពេលវេលាដែលពួកគេត្រូវចូលរួមក្នុងការប្រយុទ្ធពិតៗ បានមកដល់ហើយ។
ការបង្ហោះនេះ ត្រូវបានអមដោយវីដេអូខ្លីមួយ ដែលបង្ហាញពីកូនប្រុសរបស់គាត់ បាញ់កាំភ្លើងនៅឯកន្លែងហ្វឹកហាត់។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ក្នុងគោលបំណងរារាំងកុមារអាយុក្រោម១៨ឆ្នាំ ពីការចូលរួមដោយផ្ទាល់ក្នុងអរិភាព។
ការប្រើប្រាស់កុមារក្រោមអាយុ ១៥ ឆ្នាំដើម្បីចូលរួមក្នុងអរិភាព ត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនទទួលស្គាល់យុត្តាធិការរបស់ខ្លួនទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC, Moscow Times
ចុចអាន៖ អ៊ុយក្រែន ដណ្តើម បាន មកវិញទាំងស្រុងនូវមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់