Connect with us

ព័ត៌មានជាតិ

លោក ថោង ខុន ដាក់​ចេញ​​យុទ្ធសាស្ត្រ​​ស្តារ​វិស័យទេសចរណ៍​​កម្ពុជា​ ក្នុង​ដំណាក់កាល​កូវីដ

បានផុស

នៅ

នៅ​ក្នុង​ទិវា​ទេសចរណ៍​ពិភព​លោក​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ« ការ​គិត​គួរ​ឡើង​វិញ​ពី​ទេសចរណ៍ ​(Rethinking Tourism)» ដេល​រៀបចំឡើង​កាលពីម្សិលមិញនេះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង​ ខុន បានប្រកាស​ដាក់​ចេញ​យុទ្ធសាស្រ្ត ដើម្បី​​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ដំណាក់​កាល​នៃ​ជំងឺ​កូវីដ​១៩»។

ការ​ដាក់​ចេញ​យុទ្ធសាស្រ្ត​ស្តារ​វិស័យទេសចរណ៍​ឡើង​វិញ ស្រប​តាម​អនុសាសន៍ណែនាំ​​របស់​ប្រមុខ​រដ្ឋាភិបាល​ ដោយ​​បន្តខិតខំអនុវត្ត «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយ​វិបត្តិកូវីដ-១៩»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ពី​យុទ្ធសាស្រ្ត​ដើម្បី​ស្តារ​វិស័យទេសចរណ៍​ក្នុងនោះ​មាន​ដូចជា៖

*បង្កើន​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុងវិស័យទេសចរណ៍៖ ត្រូវ​បង្កើន​កម្ម​វិធី​បណ្តុះបណ្តាល​ជំនាញ​បន្ថែម និង​ជំនាញ​ថ្មី ដល់​សិស្ស-និស្សិត​កំពុង​សិក្សា, អ្នក​កំពុង​បម្រើការងារ និង​អ្នក​ធ្លាប់​បម្រើ​ការងារ​ទេសចរណ៍ ដើម្បី​កសាង​មូលធន​មនុស្សក្នុងវិស័យទេសចរណ៍​ប្រកបដោយគុណភាព និង​​ចីរភាព, បង្កើន​ការ​វាយ​តម្លៃ​សមត្ថភាព​ស្រប​តាម​យន្ត​ការ​នៃ​ការ​វាយ​តម្លៃ​សិក្សា​ បណ្តុះ​ជំនាញ​ទេសចរណ៍​ថ្មីៗ ស្រប​តាម​និន្នាការ​អាស៊ាន​ដែល​បាន​បញ្ចូល​ជំនាញ​ម៉ាយចំនួន ៣២ជំនាញ និង​ជំនាញ ​ស្ប៉ា-ម៉ាស្សា​ចំនួន ៦ជំនាញ ទៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន បន្ថែម​លើមុខជំនាញមានស្រាប់ចំនួន ៣២ជំនាញ។

*បរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍៖ ត្រូវ​បង្កើន​ការ​បណ្តុះបណ្តាល​អក្ខរ​កម្មឌីជីថល​ដល់​គ្រប់​តួអង្គ​ទាំងអស់ក្នុងវិស័យទេសចរណ៍កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​ជា​អ្នក​ផ្តល់​សេវាកម្ម​នៅ​មូលដ្ឋាន, ជំរុញ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​រក​ដំណោះ​ស្រាយ​ថ្មីៗ ក្នុង​សេវាកម្ម​ទេសចរណ៍។​ ម្យ៉ាង​វិញ​ទៀត​ សហគមន៍​ទេសចរណ៍​ដែល​កំពុង​ដំណើរ​ការ​ត្រូវបន្ត និង​ពង្រឹង​ការយកចិត្តទុកដាក់ ខិតខំ​ស្រាវជ្រាវ និង​ចងក្រងភាពទាក់ទាញ​នៃធនធានធម្មជាតិ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ក្នុងតំបន់របស់ខ្លួន សំដៅប្រែក្លាយ​សក្តានុពល​ទៅជាផលិតផល​ទេសចរណ៍​ល្អ​ឯក​ប្រចាំតំបន់ ព្រមទាំង​ចូលរួម​យ៉ាងសកម្មក្នុងកម្មវិធីប្រឡង​ប្រណាំង​ភូមិទេសចរណ៍ឆ្នើម ដែលបាន​រៀប​ចំដោយអង្គការទេសចរណ៍ពិភពលោក (UNWTO)។

*បន្តការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតធម្យម (MSMEs)ក្នុងវិស័យទេសចរណ៍៖ រៀប​ចំដាក់​ចុះនូវកម្មវិធីយុវជន និង​ធុរកិច្ច​ទេសចរណ៍​ជនបទ ផ្ដោត​លើការ​អភិវឌ្ឍ និង​ការច្នៃប្រឌិត​ទេពកោសល្យ​ជនបទ លើក​កម្ពស់ និង​កែ​ច្នៃ​ធនធាន​វប្បធម៌ ប្រពៃណី និង​ធម្មជាតិ ជា​ផលិតផលទេសចរណ៍​ប្រកបដោយ​ភាពទាក់ទាញ តាមរយៈការដាក់ចុះកម្មវិធីបំផុសនានាដូចជា ចលនាប្រឡងប្រណាំង​ធុរកិច្ច​ទេសចរណ៍​ជនបទ។

លោក ថោង ខុន បាន​បន្ត​ថា គួប​ផ្សំ​នឹង​ការ​ដាក់​ចេញ​នៅ​យុទ្ធនា​ការ«ការ​បង្កើត​ថ្មី និង​នវានុវត្តន៍​ទេសចរណ៍​» តាម​រយៈ​​ការ​ពង្រឹង​សមត្ថភាព​សិក្សា​ស្រាវជ្រាវ លើក​កម្ពស់​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែកទេសចរណ៍ ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​រៀបចំ​កម្មវិធី​នៃការផ្លាស់ប្តូរ​បទពិសោធន៍​អន្តរជាតិ​លើសហគ្រិនភាព​ក្នុងវិស័យទេសចរណ៍ ដោយ​សហការជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក និង​ភាគីពាក់ព័ន្ធផ្សេងៗទៀត៕

ដោយ៖ ឌឿនចាន់​ ថារី

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៤៩ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម