ព័ត៌មានជាតិ
លោក ប្រាក់ សុខុន៖ ការពង្រឹងអាស៊ានក្រោយឆ្នាំ ២០២៥ ជាភាពចាំបាច់នៃការលើកកម្ពស់ការតភ្ជាប់តំបន់
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការពង្រឹងតភ្ជាប់ឆ្ពោះទៅរកចត្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ជាភាពចាំបាច់នៃការលើកកម្ពស់ការតភ្ជាប់តំបន់។ លោក ប្រាក់ សុខុន បញ្ជាក់បែបនេះ ក្នុងពិធីបើកសន្និសីទស្ដីពីការតភ្ជាប់អាស៊ានលើកទី១៣ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។
សន្និសីទស្ដីពី ការតភ្ជាប់អស៊ានលើកទី១៣ បានធ្វើឡើងនៅរាជធានីភ្នំពេញដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយសហការរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា និងលេខាធិការដ្ឋានអាស៊ាន។ សន្និសីទនេះ ធ្វើឡើងក្រោមមូលបទ «ការលើកកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចត្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ»។
ផ្អែកលើមូលបទនេះ លោក ប្រាក់ សុខុន បានបញ្ជាក់នូវភាពចាំបាច់នៃការលើកកម្ពស់ការតភ្ជាប់តំបន់ ដោយលោក បានលើកឡើងថា អនាគតតំបន់អាស៊ាន នឹងត្រូវផ្អែកលើឧត្តមភាពប្រកួតប្រជែងតំបន់ ដែលអាចកើតមានឡើងបានដោយការតភ្ជាប់យ៉ាងល្អនៅក្នុងតំបន់ ហើយមានសកម្មភាពរួមគ្នា។
លោករដ្ឋមន្ត្រី ប្រាក់ សុខុន បន្ថែមថា អាស៊ាន ត្រូវមានទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្ដួចផ្ដើមគំនិតស្ដីពីការតភ្ជាប់ និងគម្រោងសហប្រតិបត្តិការនានាពេញក្នុងតំបន់។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បញ្ជាក់ថា សម្រាប់អាស៊ាន អភិក្រមនេះ គឺជាការទាញយកឲ្យបានជាអតិបរមាសម្រាប់ការបំពេញឲ្យគ្នាទៅវិញទៅមករវាងគំនិតផ្ដួចផ្ដើមនានាដែលមានស្រាប់ ដើម្បីចម្រាញ់យកតម្លៃបន្ថែមដែលចាំបាច់។
ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា ក៏គូសបញ្ជាក់អំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ និងដឹកនាំសេដ្ឋកិច្ចតំបន់ផងដែរ។ ទន្ទឹមគ្នានេះ នៅមានភាពចាំបាច់ក្នុងការតម្រង់ទិសផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ដើម្បីធានាថា ផែនការមេនេះនឹងដើរតួនាទីជាចំណុចស្នូលក្នុងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងគំនិតផ្ដួចផ្ដើមផ្សេងៗនៅក្នុងតំបន់ និងជួយទ្រទ្រង់អាស៊ានប្រកបដោយភាពធន់រឹងមាំ ចីរភាព និងបរិយាប័ន្ន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ