Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារស្នើក្រសួងស្ថាប័នពាក់ព័ន្ធរៀប​ចំបទប្បញ្ញត្តិចាំបាច់នានាដើម្បីឈានទៅលប់បំបាត់ការប្រើប្រាស់អាសបេស្តុស

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទប្បញ្ញត្តិចាំបាច់ដែលគាំទ្រដល់ការអនុវត្តដើម្បីឱ្យកម្ពុជាឈានទៅលប់បំបាត់ការប្រើប្រាស់សារធារធាតុអាសបេស្តុសនាពេលអនាគត។

ការស្នើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២​ ក្នុងពិធីផ្សព្វផ្សាយសៀវភៅកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា បច្ចុប្បន្នភាពឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបដោយឃើញសៀវភៅកម្រងព័ត៌មានជាតិស្ដីពីសារធាតុអាសបេស្តុសជាលើកទីពីរបានចេញជារូបរាងឡើងសម្រាប់គ្រប់គ្រងធនធានព័ត៌មានស្ដីពីសារធាតុអាសបេស្តុសដើម្បីជួនព័ត៌មានពីការអភិវឌ្ឍគោលនយោបាយការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការជួយក្នុងការរៀបចំផែនការនិងកំណត់សកម្មភាពអាទិភាពសំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុសមកលើសុខភាពមនុស្សពិសេស
កាត់បន្ថយហានិភ័យនានាចំពោះកម្មករនិយោជិត»។

លោករដ្ឋមន្ត្រីបានបន្តថា នេះគឺជាសក្ខីភាពបន្ថែមមួយទៀតដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងពីគ្រប់ភាគីពាក់ព័ន្ធចំពោះការអភិវឌ្ឍវិស័យសុខភាពនិងសុវត្ថិភាពការងារនៅកន្លែងធ្វើការក្នុងប្រទេសកម្ពុជាខណៈសៀវភៅកម្រងព័ត៌មានជាតិស្ដីពីសារធាតុអាសបេស្តុសជាលើកទី១បានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៩កន្លងទៅ។

លោករដ្ឋមន្ត្រីបានលើកឡើងថា អាសបេស្តុសគឺជាជាតិសរសៃដែលកើតឡើងពីរ៉ែធម្មជាតិដ៏រឹងមាំនិងត្រូវបានប្រើប្រាស់ច្រើនយ៉ាងនៅជុំវិញពិភពលោកនៅក្នុងផលិតផលជាង៣ពាន់មុខជាពិសេសនៅក្នុងវិស័យសំណង់ផលិតផលកកិត
សម្ភារៈទប់កំដៅនិងវាយនភណ្ឌមួយចំនួន។

លោករដ្ឋមន្ត្រីបានបន្ថែមថា ទោះយ៉ាងណាក៏ដោយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកមានប្រទេសជាច្រើនបានធ្វើការឆ្លើយតបទៅនឹងភស្តុតាងនៃផលប៉ះពាល់មកលើសុខភាពមនុស្សតាមរយៈការដកដង្ហើមដោយសារតែស្រូបសសៃ អាសបេស្តុសនេះដែលបង្កទៅជាជំងឺរួមមានជំងឺមហារីក មហារីកកោសិកាមេសូតេល្យូមនៅស្រោមសួតមហារីកសួត មហារីកបំពង់ក​ មហារីកអូវែ និងមហារីកដែលពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសដទៃទៀតដូចជា ជំងឺអាសបេស្តុស៊ីស និងក្រិនសួតជាដើម។

លោករដ្ឋមន្ត្រីបានបញ្ចាក់ថា បើគិតត្រឹមឆ្នាំ២០២១មានចំនួន៦៧ ប្រទេសដែលបានហាមឃាត់ការប្រើប្រាស់សារធាតុអាសបេស្តុសគ្រីថាយ៍ដោយបានប្រើប្រាស់ផលិតផលផ្សេងជំនួសវិញដែលមានសុវត្ថិភាពជាង។ ដើម្បីទប់ស្កាត់ហានិភ័យទាំងឡាយដូចបានលើកឡើងខាងលើលោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារពង្រីកវិសាលភាពបណ្ដុះបណ្ដាលផ្សព្វផ្សាយចំណេះដឹងទាំងនេះទៅដល់និយោជក កម្មករនិយោជិត និងមហាជនបានដឹងជ្រួតជ្រាបពីហានិភ័យនានាដែលបង្កឡើងដោយសារធាតុអាសបេស្តុសរៀបចំឲ្យមានផែនទីបង្ហាញផ្លូវដើម្បីធ្វើការឆ្លើយតបទៅនឹងការទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជានឹងស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទប្បញ្ញត្តិចាំបាច់ដែលគាំទ្រដល់ការអនុវត្តដើម្បីឲ្យកម្ពុជាឈានទៅលប់បំបាត់ការប្រើប្រាស់អាសបេស្តុសនាពេលអនាគត

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣២ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម