Connect with us

សេដ្ឋកិច្ច

ប្រទេសមួយតែងមានបំណុល ដោយសារ​មូលហេតុអ្វី?

បានផុស

នៅ

នៅក្នុងសេដ្ឋកិច្ច នៅពេលដែលរដ្ឋកំពុងជួបឱនភាពថវិកា ឬចំណាយច្រើនជាងចំណូល នោះរដ្ឋាភិបាលចាំបាច់​ត្រូវរកប្រាក់បន្ថែម ដើម្បីបំពេញឱនភាពនោះ។ ដោយហេតុថា ឱនភាពថវិកាបានបង្ហាញពីការផ្គត់ផ្គង់​ហិរញ្ញវត្ថុច្រើន​ជ្រុលនៅក្នុងសេដ្ឋកិច្ច ដែលអាចធ្វើឱ្យមានអតិផរណា ឬអត្រាការប្រាក់ធ្លាក់ទាប អាចធ្វើឱ្យតម្លៃនៃការនាំចេញសុទ្ធ​មានការធ្លាក់ចុះ និងអាចប៉ះពាល់ដល់តម្លៃផ្សារភាគហ៊ុនទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ មានវិធីសាស្រ្តជាច្រើន ដែលរាជរដ្ឋាភិបាលអាចប្រើដើម្បីបំពេញឱនភាពនេះ មានដូចជា ការខ្ចីបំណុល កាត់បន្ថយការចំណាយ និងដំឡើងពន្ធជាដើម។ នៅមានចំណុចមួយចំនួនទៀត រដ្ឋអាចប្រើបាន តែមានការប្រុងប្រយ័ត្ន​ខ្ពស់នោះគឺ ការបោះពុម្ពក្រដាសប្រាក់បន្ថែម។

ការខ្ចីបំណុលវាជារឿងមួយដែលមិនអាចជៀសផុតបានឡើយ នៅក្នុងការអភិវឌ្ឍប្រទេស ជាពិសេសប្រទេសដែលកំពុង​អភិវឌ្ឍ។

ជាទូទៅបំណុលជាតិ ត្រូវបានបែងចែកជាពីរ គឺទី១ បំណុលក្នុងប្រទេស ជាបំណុលដែលរដ្ឋាភិបាលខ្ចីពីប្រជាជនខ្លួនឯង តាមរយៈការបោះបណ្ណបំណុលលក់ និងទី២ បំណុលក្រៅប្រទេស ជាបំណុលដែលរដ្ឋាភិបាលប្រទេសមួយ បានខ្ចីរដ្ឋាភិបាល​ប្រទេសមួយផ្សេងទៀត ឬខ្ចីពីអង្គការជាតិ ដៃគូអភវិឌ្ឍ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។

ដោយសារតែប្រទេសកំពុងអភិវឌ្ឍត្រូវការចំណាយច្រើន លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវចំណាយលើការអភិវឌ្ឍ លើគម្រោងជាច្រើន។ ម្យ៉ាងភាគច្រើន នៃប្រទេសក្រីក្រ គឺតែងតែទទួលបានជំនួយ និងការអនុគ្រោះក្នុងការខ្ចីប្រាក់ ដូច្នេះ វាអាចជាឱកាសល្អមួយក្នុងការខ្ចីប្រាក់យកមកអភិវឌ្ឍប្រទេស។ ប្រសិនបើចាំតែប្រាក់រកបានខ្លួនឯង នោះមិនងាយនឹង​សាងសង់​សាលារៀន ស្ពាន ថ្នល់ មន្ទីរពេទ្យ បាននោះទេ។ លើសពីនេះ ប្រជាពលរដ្ឋក៏អាចទទួល​បានការងារធ្វើ បង្កើតប្រាក់ចំណូល តាមរយៈការចំណាយរបស់រដ្ឋាភិបាល ដែលបានមកពីការខ្ចីបំណុលនេះដែរ។

ទោះជាយ៉ាងណាក៏ដោយ ការខ្ចីបំណុលត្រូវតែខ្ចីដោយមានការទទួលខុសត្រូវ ដោយត្រូវគិតគូពីផលប៉ះពាល់ឱ្យបាន​ច្បាស់​លាស់ និងលទ្ធភាព​នៃការសងត្រឡប់ទៅវិញ រួមទាំងត្រូវប្រើឱ្យចំគោលដៅ អភិវឌ្ឍប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម