Connect with us

KPT+

លេចចេញរោគសញ្ញា ៨ នេះ​បញ្ជាក់​ថា រាងកាយកំពុងតានតឹង និងថប់បារម្ភខ្លាំង

បានផុស

នៅ

ឥរិយាបថ​ដែល​បាន​កើត​ឡើង​មួយ​ភ្លែត អាច​ប្រាប់​ពី​អារម្មណ៍​របស់​យើង ស្ថិតក្នុងស្ថានភាពបែបណា ជាពិសេសអ្នកដែលមានភាពតានតឹង ឬមានការថប់បារម្ភច្រើន។ វាក៏អាចបង្ហាញជាភាសាកាយវិការ ដែលយើងអាចសង្កេតបានយ៉ាងច្បាស់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោម​នេះ ​​ជា​រោគ​សញ្ញា​របស់​មនុស្ស​ដែល​មាន “ភាព​តានតឹង និង​ការ​ថប់បារម្ភ​ហួសហេតុ”​ ដែលអ្នកគួរដឹង៖

១​ និយាយ​លឿន​ជាងធម្មតា

ក្នុង​ករណី​ជា​ច្រើន មនុស្ស​ដែល​រំភើប​ខ្លាំង​ពេក​មាន​ទំនោរ​និយាយ​លឿន​ដោយ​មិន​ដឹង​ខ្លួន។ មនុស្ស​មួយ​ចំនួនអាចនិយាយលឿនពេក ដើម្បីឲ្យឆាប់ចប់​ ពេលខ្លះសឹងមិនអាចស្តាប់បាន ឬ​ស្ទើរតែ​ដកដង្ហើមមិនរួច រួមទាំង​សំឡេង​​ញ័រ​មកជាមួយ។

២ និយាយទៅមក​ប្រើតែ​ភាសា​ច្រំដែល

ពេល​​រំភើប ឬ​តានតឹង និង​ថប់​អារម្មណ៍ ដែល​មិន​អាច​គ្រប់គ្រង​ស្មារតី​របស់​យើង​បាន នេះនឹងធ្វើឲ្យ​យើងខ្វះសមត្ថភាពក្នុងការយល់ពីអ្វីដែលចង់និយាយ ចង់បង្ហាញ ហើយ​មិន​ពូកែ​ក្នុង​ការ​រៀបចំ​ប្រយោគ និង​ពាក្យ ធ្វើឲ្យ​អ្នកស្ដាប់​ពិបាក​យល់លើសមុន។

៣ ដើរចុះឡើង​ដោយគ្មានទិសដៅ

បើ​អ្នក​ឈរ​លើ​ឆាក ឬ​និយាយ​នៅ​មុខ​មនុស្ស​ច្រើន រួច​ដើរ​ហើយ​ដើរ​មិន​ឈប់ មិនអាចដឹងពីទិសដៅនៃការដើរបាន ហើយដើរដូចជា​មិនដឹងថា​ជំហាន​នីមួយៗ​មានន័យ​យ៉ាងណា ចង្វាក់​ដើរ​មិន​ត្រូវ​នឹង​ចង្វាក់​នៃ​ការ​និយាយ​។ នេះអាច​បង្ហាញ​ថា​អ្នក​រំភើប​ពេក តានតឹង ឬ​កំពុងតែ​ថប់បារម្ភ​ខ្លាំង។

៤ ឈរ​ឬផ្អៀងទៅម្ខាង

មនុស្សដែលរំភើប តានតឹង ឬថប់បារម្ភ តែងតែស្វែងរកទី​ជំរក។ បើ​មាន​បង្គោល ឬ​ជញ្ជាំង​សម្រាប់​ឈរ ហើយ​ពឹង​លើ គាត់​នឹង​ធ្វើ។ ប៉ុន្តែប្រសិនបើអ្នក​ឈរនៅកន្លែងទូលាយ នោះ​នឹងព្យាយាមដាក់​ទម្ងន់​នៅលើជើង​ម្ខាងទៀត ជាជាងឈរជាមួយនឹងទម្ងន់ធម្មតារបស់អ្នក​នៅលើជើងពីរ ហើយអាចប្តូរទៅប្តូរទម្ងន់ទៅឆ្វេង និងស្តាំជាញឹកញាប់។

៥ បញ្ចេញកាយវិការរញ៉េរញ៉ៃ

ពេលកំពុងនិយាយ ឬអំឡុងពេលផ្អាកមួយសន្ទុះ អ្នកនឹងឃើញ​ថា​មាន​ដៃ​​របស់អ្នកបាន​ចាប់យកក​ផ្នែក​ខ្លះ​នៃ​ខ្លួន​ឯង ឬចាប់យករបស់ដែលនៅជុំវិញដូចជា ប៉ះម្រាមដៃ ញ័រជើង ចាប់ដៃ សង្កត់ប៊ិច ព្រិចភ្នែកលឿន អង្គុយស្ងៀម រំកិលជើង ឬដៃពាត់ទៅក្រោយ ឬធ្វើសកម្មភាពចម្លែកៗ ដែលមនុស្សមិនដឹង ប៉ុន្តែ​អ្នក​មើល​បាន​កត់​សម្គាល់​ថា អ្នក​កំពុង​តែ​ធ្វើ​អ្វី​ប្លែកៗ។ វាហាក់បីដូចជាខុសពីធម្មជាតិ ហើយទាក់ទាញការយកចិត្តទុកដាក់ពីមនុស្សជុំវិញ ចំពោះអាកប្បកិរិយារបស់ច្រើនជាងពាក្យរបស់យើង។

៦ ញើស​ជោគ​ខ្លួន

ប្រសិនបើអ្នករំភើបខ្លាំង តានតឹង ឬ​ថប់បារម្ភ នោះនឹងនាំឲ្យអ្នក​បែកញើស​ដោយ​មិន​អាច​គ្រប់គ្រង​បាន។ ជាពិសេសញើសនឹងហូរតាមដៃជើង និងដងខ្លួនថែមទាំងលើថ្ងាស់ទៀតផង។

៧ មិន​មើល​មុខ​អ្នក​ឆ្លើយឆ្លង

ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្លឹង​មើល​ទៅក្នុងក្រសែភ្នែកអ្នកទល់មុខ​ ដោយសារតែភាពតានតឹង និង​ការ​ថប់បារម្ភ ឬប្រហែលជាកំពុងលាក់បាំងអ្វីមួយ។ ភ្នែក​ក្រឡេក​មើល​ក្នុង​ទិសដៅ​ខុសពី​ធម្មតា ដូចជា​សម្លឹង​មើល​ទៅលើ សម្លឹង​ទៅ​ចំហៀង ភ្នែក​របស់​អ្នក​មិន​ស្ថិតស្ថេរ ​ញ័រ​ឬ​ភ័យៗ​ជាដើម នេះសុទ្ធតែជាសញ្ញា។

៨ ភ្លេចថាខ្លួនកំពុងតែនិយាយពីអ្វី

មនុស្ស​ខ្លះ​រំភើប​ចិត្ត ឬ​តានតឹង​ខ្លាំង​ពេក ស្រាប់តែ​មាន​ការ​ថប់​បារម្ភ​ខ្លាំង​ពេក។ ភ្លេចអ្វីដែល ត្រូវនិយាយ ភ្លេចអំពីរឿងសាមញ្ញ ឬភ្លេចអ្វីដែលបាននិយាយកាលពីមួយភ្លែត ឬ​អ្នក​កំពុង​តែ​និយាយ​ពី​អ្វី​មួយ​រំពេច​នោះ​ អ្នក​មិន​អាច​គិត​ថា​មាន​អ្វី​ដែល​ត្រូវ​និយាយ​?

អ្វីដែលត្រូវធ្វើនៅពេលមានភាពតានតឹង ហើយ​ព្រួយ​បារម្ភ​ខ្លាំង​ពេក

-អនុវត្តការនិយាយឲ្យបានច្រើន ប្រសិនបើអ្នកត្រូវការនិយាយនៅចំពោះមុខមនុស្សមួយចំនួនធំ។ ហាត់និយាយឲ្យបានញឹកញាប់ រហូតដល់អ្នកប្រាកដ ជាពិសេសបើអាចគួរថតជាវីដេអូ ដើម្បីសង្កេតមើលទឹកមុខរបស់អ្នកអំឡុងពេលហាត់សម។ ដើម្បីធ្វើបច្ចុប្បន្នភាពនៅពេលក្រោយ

-ត្រូវដឹងខ្លួនជានិច្ចមុនពេលនិយាយ រំលឹកខ្លួនឯងឲ្យនិយាយយច្បាស់ៗ។ មិនលឿនពេក មិនយឺតពេក! គ្រប់គ្រងសម្លេងដោយធម្មជាតិ ចាប់យកអ្វីដែលត្រូវនិយាយ។ កុំ​ប្រញាប់ហើយ​ទៅ​និយាយ​រឿង​ផ្សេងវិញ។

-រៀបចំនិងកំណត់ ប្រសិនបើអ្នកមានចំនួនកំណត់នៃអ្វីដែលត្រូវនិយាយ ដូចជាការនិយាយនៅមុខបន្ទប់ ការនិយាយនៅលើឆាក សូមរក្សាកំណត់ចំណាំខ្លីមួយលើប្រធានបទ។ ដើម្បីនិយាយបន្តដោយធម្មជាតិ ហើយកុំភ្លេចអ្វីដែលអ្នកកំពុងនិយាយ និងអ្វីដែលត្រូវនិយាយបន្ទាប់ទៀត។

ប្រសិនបើអ្នករំភើបខ្លាំងពេក ដែលមិនអាចគ្រប់គ្រងរោគសញ្ញាបាន ដូចជាសម្លេងញ័រ ញ័រដៃ ភ្លេចអ្វីដែលអ្នកនឹងនិយាយ សូមឈប់សិន ហើយដកដង្ហើមវែងៗ សម្រាកដើម្បីផឹកទឹក ឬសម្រាកសិនក៏បាន។ ប៉ុន្តែរោគសញ្ញាញឹកញាប់នៃភាពតានតឹង និងការថប់បារម្ភ ដែលអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន គួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបន្តការព្យាបាលត្រឹមត្រូវវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ វិធី កាត់បន្ថយភាពតានតឹង ក្រោយធ្វើការងារពោរពេញដោយស្រ្តេស

ចុចអាន៖លេចសញ្ញា ៧ នេះលើរាងកាយ ត្រូវប្រញាប់ជួបពេទ្យចិត្តសាស្ត្រភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៣៥ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣៦ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម