Connect with us

ព័ត៌មានជាតិ

កម្ពុជាដាក់ផែនការលុបបំបាត់ការហាមឃាត់ការនាំចូល និងប្រើប្រាស់សារធាតុអាសបេស្តុសនៅឆ្នាំ២០២៦

បានផុស

នៅ

កម្ពុជា គ្រោងដាក់ផែនការលុបបំបាត់ការហាមឃាត់ការនាំចូល និងប្រើប្រាស់សារធាតុអាសបេស្តុសនៅឆ្នាំ ២០២៦ ខាងមុខនេះ ដើម្បីការពារសុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិតនៅកន្លែងការងារ ព្រោះសារធាតុនេះធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនឹងជំងឺមហារីកមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្រោយចូលរួមពិធីផ្សព្វផ្សាយសៀវភៅកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា បច្ចុប្បន្នភាពឆ្នាំ ២០២២ នៅព្រឹកថ្ងៃទី ០៤ ខែតុលានេះ នៅសណ្ឋាគារភ្នំពេញ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងចំណោមប្រទេសជាសមាជិកអង្គការអន្តរជាតិខាងការងារ(ILO)មានប្រទេសចំនួន ៦៧ បានហាមឃាត់ការប្រើប្រាស់សារធាតុអាសបេស្តុសដោយបានប្រើប្រាស់ផលិតផលផ្សេងជំនួសវិញដែលមានសុវត្ថិភាពជាង។

លោកបានបន្តថា «អីចឹងហើយបានជាយើងរៀបចំសៀវភៅកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសលើកទីពីរនេះដើម្បីប្រមូលទិន្នន័យពីផលប៉ះពាល់ទាំងអស់ដើម្បីត្រៀមរៀបចំផែនការមេ ឬផែនការយុទ្អសាស្ត្រមួយដើម្បីទប់ស្កាត់ការនាំចូល និងលុបបំបាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅឆ្នាំ ២០២៦ »។

លោកបានលើកឡើងថា តាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា នៅឆ្នាំ ២០២១ កម្ពុជា បាននាំចូលសារធាតុអាសបេស្តុកដោយអត់មានសរសៃប្រមាណ ២៨៨ តោន សម្ភារៈដែលមានផ្ទុកសារធាតុអាសបេស្តុកជាង ៥​ ពាន់​តោន ក្នុងនោះគិតទៅលើសម្ភារៈស៊ីប្រូស៊ីម៉ងត៍សម្រាប់ប្រក់ផ្ទះដែលមានប្រើសារធាតុនេះច្រើនមានចំនួន ៥១២១ តោន។

លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជាលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយនោះថា សារធាតុអាស​បេស្តុស​ពិតជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សដូចជា បង្កឲ្យកើតមានជំងឺមហារីកសួត បំពង់កជាដើម
តាមរយៈការប្រើប្រាស់របស់របរផ្សេងៗដោយមិនដឹងខ្លួន។

ចំណែកលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អាសបេស្តុស គឺជាជាតិសរសៃដែលកើតឡើងពីរ៉ែធម្មជាតិដ៏រឹងមាំ និងត្រូវបានប្រើប្រាស់ច្រើនយ៉ាងនៅជុំវិញពិភពលោកនៅក្នុងផលិតផលជាងបីពាន់មុខ ជាពិសេសនៅក្នុងវិស័យសំណង់ ផលិតផលកកិត សម្ភារៈទប់កំដៅ និងវាយនភណ្ឌមួយចំនួន។

លោករដ្ឋមន្ត្រីបានបន្តថា ទោះបីជាយ៉ាងណាក៏ដោយចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ មក មានប្រទេសជាច្រើនបានធ្វើការឆ្លើយតបទៅនឹងភស្តុតាង នៃផលប៉ះពាល់មកលើសុខភាពមនុស្ស តាមរយៈការដកដង្ហើមដោយសារតែស្រូបសរសៃ​អាសបេស្តុសនេះដែលបង្កទៅជាជំងឺ រួមមាន ៖ ជំងឺមហារីក មហារីកកោសិកាមេសូតេល្យូមនៅស្រោមសួត មហារីកសួត មហារីកបំពង់ក និងមហារីកអូវែ និងជំងឺមហារីកដែលពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសដទៃទៀតដូចជា ជំងឺអាសបេស្តុស៊ីស និងក្រិនសួតជាដើម។

លោក ឡេង តុង បានបន្ថែមថា តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ ២០២១ បានឱ្យដឹងថា នៅលើពិភពលោកមានអ្នកជំងឺដែលមានជំងឺដោយសារធាតុអាសបេស្តុសនេះមានចំនួន ១៧០ នាក់។ ដោយឡែកនៅកម្ពុជាមានអ្នកមានជំងឺមហារីកសួតចំនួន ១៨៩៧ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៦៥៤ នាក់។​ ក្នុងចំណោមចំណោមអ្នកស្លាប់ទាំងនោះក៏អាចមានអ្នកស្លាប់ដោយសារសារធាតុនេះដែរ គ្រាន់តែយើងមិនទាន់មានការសិក្សាច្បាស់លាស់ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះវិទ្យាស្ថានលុបបំបាត់ស និងសុវត្ថិភាពអូស្ត្រាលីកំពុងធ្វើការស្រាវជ្រាវផលប៉ះពាល់បណ្តាលមកពីសារធាតុ​អាសបស្តុក និងជំងឺអាសបេស្តុនៅកម្ពុជា។

លោកអគ្គរាជទូត សង្ឃឹមថា តាមរយៈកម្មវិធីផ្សព្វផ្សាយក្នុងថ្ងៃនេះ នឹងជំរុញឲ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ និងស្វែងយល់សិក្សាឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីកាត់បន្ថយដល់ការប្រើប្រាស់នូវសារធាតុអាសបេស្តុសនេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម