Connect with us

ព័ត៌មានអន្ដរជាតិ

រថភ្លើងដឹកឧបករណ៍យោធា ចេញពីអង្គភាពអាវុធនុយក្លេអ៊ែររុស្ស៊ី ធ្វើដំណើរទៅសមរភូមិជួរមុខនៅ អ៊ុយក្រែន

បានផុស

នៅ

រថភ្លើងដ៏ធំដែលដឹកឧបករណ៍យោធា ចេញពីអង្គភាពអាវុធនុយក្លេអ៊ែររបស់ក្រសួងការពារជាតិរុស្ស៊ី ត្រូវបានគេប្រទះឃើញកំពុងធ្វើដំណើរ, ជាហេតុជំរុញឲ្យមានភាពភ័យខ្លាច និងជាសញ្ញាប្រាប់ទៅបណ្តាប្រទេសលោកខាងលិចថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងកាន់តែធ្ងន់ធ្ងរឡើងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូឃ្លីបមួយ រថពាសដែក BPM-97 និងរថយន្តយោធាផ្សេងទៀតជាច្រើនគ្រឿង ត្រូវបានគេឃើញដឹកតាមរថភ្លើង កាត់តាមកណ្តាលប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យទី០២ខែតុលា។

រថពាសដែកនេះ ត្រូវបានគេគិតថា ទើបតែបង្កើនសមត្ថភាព បំពាក់មុខងារកាន់តែពិសេស ដូចជាពាសដែកធន់នឹងគ្រាប់មីន និងប្រព័ន្ធបន្សុទ្ធខ្យល់ផងដែរ ដែលត្រូវបានរចនាឡើងដើម្បីឲ្យអ្នកបើកធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចំពេលប្រឈមមុខនឹងការវាយប្រហារដោយសត្រូវថ្មើរជើង។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

ឧបករណ៍យោធាដ៏ទំនើបបែបនេះ ត្រូវបានដាក់ពង្រាយនៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ហើយតាមសេចក្តីរាយការណ៍ ឧបករណ៍ទាំងនេះគឺជាកម្មសិទ្ធិរបស់អង្គភាពទី ១២ នៃ ក្រសួងការពារជាតិរុស្ស៊ី។

អង្គភាពឯកទេសនេះ មានតួនាទីរក្សាទុក ថែទាំ និងផ្តល់អាវុធដល់កងកម្លាំងរ៉ុកកែតយុទ្ធសាស្ត្រ ដែលជាសាខាយោធារុស្ស៊ី ទទួលបន្ទុកគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងជាផ្នែកសំខាន់នៃកម្មវិធីនុយក្លេអ៊ែររបស់លោក ពូទីន។

អ្នកវិភាគផ្នែកយោធា លោក Konrad Musyka បានអះអាងថា ការដាក់ពង្រាយអង្គភាពបែបនេះ អាចបង្ហាញពីការកើនឡើងនៃជម្លោះពីប្រធានាធិបតីរុស្ស៊ី ឬជាបុព្វហេតុនៃសមយុទ្ធនុយក្លេអ៊ែរទ្រង់ទ្រាយធំ។

ការដាក់ពង្រាយនេះកើតឡើង ចំពេលអង្គការណាតូ បានព្រមានប្រទេសជាសមាជិករបស់ខ្លួនថា នាវាមុជទឹកនុយក្លេអ៊ែរ Belgorod ដ៏ទំនើបរបស់រុស្ស៊ី បានចាកចេញពីមូលដ្ឋានសមុទ្រ ស របស់ខ្លួនហើយ ហើយឲ្យមានការប្រុងប្រយ័ត្នខ្ពស់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សម្ព័ន្ធមិត្តលោក ពូទីន ប្រកាសបញ្ជូនកូនអាយុក្រោម១៨ឆ្នាំ ៣នាក់ ទៅជួយប្រយុទ្ធឲ្យ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៤ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម