Connect with us

កីឡា

ប្រមុខកីឡាកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត ពីអូឡាំពិកអាស៊ី

បានផុស

នៅ

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ CAMSOC បានទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត «​ខ្សែ​កមាស​» ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) គឺ​ដើម្បី​ជា​កិត្តិយស​ចំពោះ​ការលះបង់​របស់​ឯកឧត្តម​សម្រាប់​ចលនា​អូឡាំពិក និង​ជំរុញ​ឲ្យ​កីឡា​រីកចម្រើន​រហូត​ទទួល​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ គឺ​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣ និង​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​អាស៊ី ឆ្នាំ​ ២០២៩ ​នៅ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការទទួលបាន​គ្រឿង​ឥស្សរិយយស​របស់​ឯក​ឧត្ដម​បណ្ឌិត ធ្វើឡើង​ក្នុង​ពិធី​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី នៅ​ថ្ងៃទី ​០៤ ខែតុលា​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​បន្ទាប់ពី​ទទួលបាន​មេដាយ​នេះ ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍ថា ជា​មេដាយ​ដែល​បានផ្ដល់​កិត្តិយស​យ៉ាង​ក្រៃលែង​ដល់​កម្ពុជា​។ បន្ថែម​លើសពីនេះ​ក៏​ជា​មេដាយ សម្រាប់​ការផ្ដល់​កិត្តិយស​ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក សហព័ន្ធ​កីឡា​ជាតិ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ​។ ព្រមជាមួយ​នោះ​ក៏​ជា​កិត្តិយស​រាល់​ការចូលរួម​ពី​ចលនា​អូឡាំពិក​ទាំងអស់ ដែល​បាន​គាំទ្រ​ចលនា​អូឡាំពិក​នៅ​កម្ពុជា​។​

​មហាសន្និបាត​នេះដែរ មាន​ឥស្សរជន និង​ថ្នាក់ដឹកនាំ​ចលនា​កីឡា​អូឡាំពិក​អាស៊ី និង​អន្ដរ​ជាតិប្រមាណ ៤០០ ​នាក់ មកពី ៥៥​ ប្រទេស​ជុំវិញ​ពិភពលោក​ចូលរួម ក្នុងនោះ​មាន​ប្រតិភូ​មកពី​បណ្តា​ប្រទេស​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ចំនួន ៤៥ ​ប្រទេស គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សំខាន់​សម្រាប់​ការជជែក​ពិភាក្សា​លើ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​អាស៊ី និង​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម