Connect with us

សន្តិសុខសង្គម

ក្រសួងហាមដាច់​ខាត​មិនឱ្យម៉ូតូ​ទំហំស៊ីឡាំងតូចជាង ៥០០ cc ធ្វើដំណើរលើផ្លូវល្បឿនលឿន

បានផុស

នៅ

ក្រសួងសារធារណការ​ និងដឹកជញ្ជូន នៅថ្ងៃទី ៤ ខែតុលានេះបានបញ្ជាក់ជាថ្មីថា ​ទោចក្រយានយន្ត (ម៉ូតូ) ដែលមានទំហំស៊ីឡាំងតូចជាង 500cc ឬ 27kW ចុះក្រោម មិនអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវល្បឿន​លឿនជាដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការថា «សូមធ្វើការក្រើនរម្លឹកជាថ្មីម្ដងទៀត ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា គ្រប់ទោចក្រយាន​យន្ត(ម៉ូតូ) ដែលមានទំហំស៊ីឡាំងតូចជាង 500cc ឬ កម្លាំងម៉ូទ័រ 27kW ចុះក្រោម មិនអនុញ្ញាតឱ្យធ្វើ​ដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាដាច់ខាត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម