Connect with us

ព័ត៌មានជាតិ

ស្រ្តី ២នាក់ នៅភូមិកោះប៉ោ សម្រាលកូនលើអូប័រ និងទូក ទទួលបានការយកចិត្តទុកដាក់

បានផុស

នៅ

ស្រ្តី ២នាក់ ដែលសម្រាលកូននៅលើអូរប័រ និងទូក កាលពីពេលថ្មីៗនេះ ត្រូវបានប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្រ្តីសុខាភិបាល និងបុគ្គលិកមន្ទីរពេទ្យ យកចិត្តទុកដាក់ជាខ្លាំងដោយបានចុះសួរសុខទុក្ខ ផ្ដល់ថវិកាមួយចំនួន និងលើកលែងការបង់សេវាសម្រាកពេទ្យ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ឲ្យដឹងនៅថ្ងៃទី ៤ ខែតុលានេះថា ក្រុមគ្រូពេទ្យរបស់លោក បានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ ដែលសម្រាលកូនតាមផ្លូវនៅលើអូប័រ កណ្តាលដៃសមុទ្រ នៅយប់អាធ្រាតកាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។

ស្ត្រីដែលសម្រាលកូនលើអូរប័រខាងលើ មានឈ្មោះ លឹម ម៉ាប់ អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិកោះប៉ោ ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា។ បន្ទាប់ពីបានជួយសង្គ្រោះនៅនឹងកន្លែងរួចមក ក្រុមគ្រូពេទ្យក៏បញ្ជូនស្រ្តីជាម្តាយមកសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយទទួលបានជោគជ័យទាំងម្តាយ និងកូន។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បន្ថែមថា កូនដែលសម្រាលបានមានទំងន់ ១៨០០ក្រាម ភេទប្រុស អាយុនៃផ្ទៃពោះ ៧ ខែ ដែលជាកូនលើកទី ១។ ដោយឡែកកាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ត្រីម្នាក់ទៀត ក៏បានសម្រាលកូននៅលើកូនទូក នៅពេលគាត់កំពុងធ្វើដំណើរតាមទូក មកកាន់មន្ទីរពេទ្យ ដោយសារតែមូលហេតុមាត់ស្បូនបើកអស់នៅលើទូក។

ស្រ្តីជាម្តាយមានឈ្មោះ តាំ គ្រីម អាយុ ៣៤ឆាំ មានទីលំនៅភូមិកោះ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយសម្រាលបានកូនស្រីមួយ ទំងន់ ២៥០០ក្រាម។ ក្រុមគ្រូពេទ្យ បានជួយសង្រ្គោះទាំងម្តាយ និងទារកប្រកបដោយសុវត្ថិភាព ព្រមទាំងដឹកបញ្ចូនតាមរថយន្តសង្រ្គោះបន្ទាន់ មកកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ទាក់ទងនឹងស្រ្តីសម្រាលកូនលើទូក ឬអូរប័រនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បង្ហាញថា នៅឆ្នាំ ២០២១ មិនមានករណីស្រ្តីសម្រាលកូនលើអូរប័រ ឬទូកនោះទេ ពោលគឺទើបតែពាក់កណ្តាលឆ្នាំ ២០២២នេះ។ កន្លងទៅស្រ្តីទាំង ២ ខាង​លើ បានមកទទួលសេវាពិនិត្យផ្ទៃពោះជាប្រចាំ តាមការណាត់របស់គ្រូពេទ្យ។ ប៉ុន្តែអាចមកពីចាប់អារម្មណ៍ដល់ថ្ងៃគ្រប់ខែត្រូវសម្រាល លុះដល់ពេលឈឺទើបបញ្ចូនមកកាន់មន្ទីរពេទ្យ។ 

ជាការលើកទឹកចិត្ត និងចូលរួមចែករំលែកការលំបាករបស់ស្រ្តីទាំង ២ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន និងមន្រ្តីសុខា ភិបាល បុគ្គលិក របស់មន្ទីរពេទ្យ បានចុះសួរសុខទុក្ខពួកគាត់ដោយនាំយកថវិកាមួយចំនួន និងផ្តល់ជូនការលើកលែងការបង់សេវាសម្រាកពេទ្យ ផងដែរ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ២ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៣ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

សន្តិសុខសង្គម១៤ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៣ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១០ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម