ព័ត៌មានអន្ដរជាតិ
ផ្ទុះកុបកម្មក្នុងពន្ធនាគារ អេក្វាទ័រ ស្លាប់អ្នកទោស ១៥នាក់
អ្នកទោសចំនួន១៥នាក់ត្រូវបានសម្លាប់ និងច្រើននាក់ទៀតរងរបួសនៅក្នុង កុបកម្មចុងក្រោយបង្អស់ ដែលវាយប្រហារប្រព័ន្ធពន្ធនាគារដ៏យ៉ាប់យ៉ឺនរបស់ប្រទេស អេក្វាទ័រ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងពន្ធនាគារអេក្វាទ័រ (SNAI) បាននិយាយថា កុបកម្មកាលពីថ្ងៃចន្ទទី០៣ខែតុលានៅឯពន្ធនាគារ Cotopaxi លេខ១ ក្នុងទីក្រុង Latacunga បានបណ្តាលឲ្យមនុស្ស១៥នាក់បាត់បង់ជីវិត និង ២០នាក់រងរបួស។
អាជ្ញាធរកំពុងធ្វើការ ដើម្បីកំណត់អត្តសញ្ញាណសព ខណៈលោក Oswaldo Coronel អភិបាលខេត្ត Cotopaxi បានប្រាប់អ្នកយកព័ត៌មានថា សន្តិសុខត្រូវបានស្ដារឡើងវិញ។ ក្នុងចំណោមអ្នករបួស មាន១៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ទីក្រុង Latacunga ស្ថិតនៅចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Quito របស់ប្រទេសអេក្វាទ័រ។
គួរបញ្ជាក់ថា មានអ្នកទោសជាង ៤០០នាក់ហើយ បានស្លាប់ដោយសារអំពើហិង្សាក្នុងពន្ធនាគារ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មក ដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីអភិរក្សនិយម Guillermo Lasso សន្មតថា ជាសង្គ្រាមក្រុមក្មេងទំនើងលើការគ្រប់គ្រងទឹកដី និងផ្លូវជួញដូរគ្រឿងញៀន។
កាលពីខែកក្កដា អ្នកទោសចំនួន១២នាក់ ត្រូវបានសម្លាប់ក្នុងពន្ធនាគារនៅទីក្រុង Santa Domingo ពោលគឺត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីអំពើហិង្សានៅពន្ធនាគារដដែលនេះ បានសម្លាប់មនុស្ស៤៣នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ក្រុមគ្រឿងញៀន អុកឡុកក្នុងពន្ធនាគារ អេក្វាទ័រ ស្លាប់មនុស្សជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ