Connect with us

ជីវិតកម្សាន្ដ

Kim Kardashian រងការពិន័យប្រាក់ ១.២៦ លានដុល្លារ ក្រោយផ្សព្វផ្សាយលុយអេឡិចត្រូនិក

បានផុស

នៅ

Kim Kardashian ត្រូវបានគណៈកម្មការមូលបត្រ (SEC) ចោទប្រកាន់ពីបទបំពានលើច្បាប់ស្តីពីមូលបត្រ និងរងការពិន័យជាប្រាក់ ១.២៦ លានដុល្លារ បន្ទាប់ពីនាងបង្ហោះសារលើ Instagram អំពីលុយអេឡិចត្រូនិក EthereumMax កាលពីឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការប្រកាសចោទប្រកាន់នេះខាង SEC បាននិយាយថា Kim Kardashian បានយល់ព្រមក្នុងការដោះស្រាយការចោទប្រកាន់ក៏ដូចជាបង់ប្រាក់ចំនួន ១.២៦ លានដុល្លារនៅក្នុងការផាកពិន័យ ជាពិសេសគឺការធ្វើឲ្យខូចគុណភាពទីផ្សារមូលបត្រ ។

តារាទូរទស្សន៍រូបនេះក៏ត្រូវលះបង់ចោលប្រាក់ចំនួន ២៥០,០០០ ដុល្លារផងដែរ ដែលនាងទទួលបានពីការបង្ហោះលើ Instagram អំពីលុយអេឡិចត្រូនិក EMAX Tokens ដែលជាទីផ្សារមូលបត្រគ្រីបតូរបស់ EthereumMax។

យ៉ាងណាមិញ ក្រោយពីបង់ប្រាក់ការពិន័យរួចហើយ នាង Kim Kardashian បានសហការជាមួយគណៈកម្មការមូលបត្រ (SEC) ដើម្បីស៊ើបអង្កេតចំពោះបទល្មើសដែលបានបោកប្រាស់មកលើរូបនាងផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ភរិយា Justin Bieber ចែករំលែកបទពិសោធន៍រឿងលើគ្រែជាមួយស្វាមី

ចុចអាន៖Hailey បកស្រាយរឿងគេចោទថា ដណ្ដើម Justin Bieber ចេញពី Selena Gomez

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម