Connect with us

ព័ត៌មានជាតិ

៩ខែឆ្នាំនេះ មានករណីកើតជំងឺគ្រុនឈាមជាង ៧,៩០០ករណី ស្លាប់ ១៤នាក់ កើនឡើងជាង ៦ដង

បានផុស

នៅ

នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២២នេះ មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ​៧,៩០០ ករណី និងស្លាប់ ១៤ករណី មានការកើនឡើងជាង ៦ដង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល មានប្រសាសន៍ នៅរសៀលថ្ងៃទី ៤ ខែតុលានេះថា ចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ ២០២២ នេះ មានករណីជំងឺគ្រុនឈាមជាង ៧,៩០០ករណី។ ក្នុងនោះស្លាប់ ១៤ ករណី មានការកើនឡើងជាង ៦ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅ មានជាង១,៣០០ករណី និងមានអ្នកស្លាប់ចំនួន ៣ករណី។

លោកវេជ្ជបណ្ឌិត បានបន្តថា ទោះបីជាករណីជំងឺគ្រុនឈាមរយៈពេល ៩ខែឆ្នាំនេះ មានការកើនឡើងខ្ពស់ជាងឆ្នាំមុនក៏ដោយ ក៏រហូតមកដល់ពេលនេះ មន្ត្រីជំនាញអាចគ្រប់គ្រងស្ថានភាពបាន មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ លោកវេជ្ជបណ្ជិត បានបន្តទៀតថា សម្រាប់ឆ្នាំ ២០២២នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបែតប្រមាណ ២០០ តោន សេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ដើម្បីបង្ការទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាម មានការផ្ទុះរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តរស់នៅស្អាត និងអនាម័យ ដោយធ្វើការលប់បំបាត់នូវសំបកកំប៉ុង សំបក​ដូង សំបកកង់ឡាន និងម៉ូតូ ព្រមទាំងឆ្នាំងចាស់ៗ ទុកចោលនៅក្រៅផ្ទះ ព្រោះថា វត្ថុទាំងនេះអាចដាក់ទឹកបាន ដែលអាចកកើតទៅជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងអាចចម្លងទៅមនុ​ស្ស ធ្វើឲ្យអត្រាឆ្លងកាន់តែច្រើនថែមទៀតនៅគ្រប់ពេល ដោយសារស្ថិតនៅក្នុងរដូវវស្សានៅឡើយ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាម ដូចជា៖ មានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជាមុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ការបញ្ជួនកូនទៅពេទ្យរដ្ឋបានទាន់ពេលវេលា នឹងជួយកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ជាក់ស្តែងករណីស្លាប់ ១៤ករណីកន្លមកនេះ គឺដោយសារតែពួកគាត់មានការធ្លោះធ្លោយ ប្រហែស និងយឺតយ៉ាវ ក្នុងការបញ្ជួនកូនទៅរកសេវាព្យាបាល ដែលសមរម្យ មានចំណេះជំនាញត្រឹមត្រូវ ពិសេសមិនបញ្ជួនទៅរកពេទ្យរដ្ឋតែម្តង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទីutes មុន

រឿង​អស្ចារ្យ​មួយ​ទៀត! ក្រុម​នារីកម្ពុជា ទទួល​បានកៅអី ASEAN Women’s Championship 2025

សេដ្ឋកិច្ច១១ នាទីutes មុន

ក្រុមហ៊ុន Windey Energy របស់ចិន ចាប់អារម្មណ៍ដាក់ទុន​វិនិ​យោគ​លើវិស័យថាមពលស្អាតនៅកម្ពុជា

ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នកជាប់ឃុំ១៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន

ព័ត៌មានជាតិ១៥ នាទីutes មុន

CEO ស្រ្តីវ័យក្មេង ឡេង ដាវី នឹងធ្វើជាវាគ្មិនជជែកពិភាក្សាលើការវិវត្តន៍នៃឧស្សាហកម្មថ្មនៅ​វៀតណាម

ជីវិតកម្សាន្ដ២០ នាទីutes មុន

តារាសម្ដែង ស៊ី ណាវ៉ាត់ត្រា បានកូនឆ្នាំម្សាញ់តាមបំណង តែបារម្ភម្តាយកំពុងមានជំងឺនៅពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម