Connect with us

កីឡា

អបអរសាទរ! កីឡាករម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាស ជើងឯកពិភពលោក ១ គ្រឿង នៅអាមេរិក

បានផុស

នៅ

កីឡាករម៉ូតូទឹកកម្ពុជា បានឈ្នះមេដាយមាស ១ គ្រឿង ជូនជាតិ ក្នុងការប្រកួតជ្រើសរើសជើងឯងពិភពលោក Jet Ski World Series Season 2022 ជុំ​ទី​២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី​ ៥-៩ ខែតុលា ឆ្នាំ​ ២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ​ដែល​ឈ្នះ​មាន​ឈ្មោះថា កៃ វ៉ាន់​សី​ដែន លើ​វិញ្ញាសា Novice ski stock ជា​វិញ្ញាសា​មួយ​ក្នុងចំណោម​វិញ្ញាសា​ទាំង ១០ ដែល​កម្ពុជា ចូលរួម​។​

​ដូច្នេះ​កម្ពុជា នៅសល់ ៩ ​វិញ្ញាសា​ទៀត​ដែល​ត្រូវ​ប្រជែង​មេដាយ ក្នុងនោះ​ត្រូវ​ត្រៀម​ប្រជែង​ដោយ វីរ​កីឡាករ សាលី អូ​ម៉ើ​ត ប្រកួត​ ៥ ​វិញ្ញាសា គឺ​វិញ្ញាសា Novice runabout 1100stock , Amateur runabout 1100stock , Pro am ski lites , Pro am four stroke ski lites , Pro am ski superstock​។ ចំណែកឯ សាលី ហ្វី​លីន ប្រកួត​ ២ ​វិញ្ញាសា គឺ​វិញ្ញាសា Amatuer runabout 1100 LTD , PRO AM RUNABOUT 1100 Stock​។ រីឯ មីន ម៉ូ​ស្តា​ន់ ប្រកួត​ ២ ​វិញ្ញាសា គឺ​វិញ្ញាសា Amateur ski GP , Pro am ski superstock​។​

​កីឡាករ សាលី អូ​ម៉ើ​ត បាន​បញ្ជាក់ថា ការប្រកួត​កីឡា​ម៉ូតូ​ទឹក នៅ​សហរដ្ឋអាមេរិក​នេះ ក្រុម​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា ៥ ​រូប រួមមាន កីឡាករ សាលី អូ​ម៉ើ​ត​, សាលី ហ្វី​លីន​, មីន ម៉ូ​ស្តា​ន់​, មីន អូស្មាន់ និង​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាងខ្លាំង ត្រៀម​ប្រកួតប្រជែង​ជាមួយ​អត្ត​ព​លិ​ក​ខ្លាំងៗ ធ្លាប់​ឈ្នះ​ពាន​កម្រិត​ទ្វីបអាស៊ី អឺរ៉ុប និង​ពិភពលោក មកពី​បណ្តា​ទ្វីប​នានា​ជុំវិញ​ពិភពលោក​។ ការប្រកួត​នេះ ជាការ​បន្សាំ​ខ្លួន​របស់​អត្ត​ព​លិ​ក​ជម្រើស​រើស​ជាតិ​ម៉ូតូ​ទឹក ពង្រឹងសមត្ថភាព ដកស្រង់​បច្ចេកទេស ត្រៀម​ដណ្តើម​មេដាយ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​ ៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ក៏មាន​ប្រភេទ​កីឡា​នេះ​ផងដែរ​។​

​សម្រាប់​វិញ្ញាសា​ប្រកួត នៅ World Series នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ថៃ នា​ចុងឆ្នាំ​ ២០២២​ នេះ សុទ្ធសឹង​ជា​វិញ្ញាសា​សក្តានុពល សម្រាប់​អត្ត​ព​លិ​ក​ជម្រើសជាតិ​ម៉ូតូ​ទឹក ដុសខាត់​សមត្ថភាព ជាមួយ​ជើង​ខ្លាំង​លំដាប់​ទ្វីប​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម