Connect with us

កីឡា

ប្រធាន​​ស្តីទី​ OCA​ លោក​ Randhir​ Singh​ សរសើរ​​កម្ពុជា​​មិន​​ដាច់​​ពី​​មាត់​​ពី​​ការ​រៀប​​ចំ​ព្រឹត្តិការណ៍​​កីឡា

បានផុស

នៅ

លោក Raja Randhir Singh ប្រធាន​ក្រុម​ប្រឹក្សា​​កីឡា​អូឡាំពិក​អាស៊ី (OCA) បាន​សរសើរ​មិន​ដាច់​ពី​មាត់​​​ពី​ការ​រៀប​ចំ​​ព្រឹត្តិការណ៍​កីឡា​របស់​ប្រទេស​កម្ពុជា សូម្បី​​​កីឡា​កម្រិត​ទ្វីប​អាស៊ី​ក៏​កម្ពុជា​មាន​សមត្ថភាព​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​ដែរ។

លោក Raja Randhir Singh និង​សម្តេច​តេជោ ហ៊ុន សែប
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​​​អ្នក​សារព័ត៌មាន បន្ទាប់​ពី​មហា​សន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​​ លើក​ទី​៤១​ចប់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​តុលា លោក Raja Randhir Singh មាន​ប្រសាសន៍​ថា ជាដំបូង លោកសូមអរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការអញ្ជើញ​ភ្ញៀវ​អន្តរជាតិមកទីនេះ។ ការរៀបចំ​​​មហា​សន្និបាត​​របស់​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ពិត​ជា​បាន​ល្អ​​ដោយ​មាន​ការគាំទ្រពីរាជរដ្ឋាភិបាល។

ការទទួលបដិសណ្ឋារកិច្ចគឺពិតជាល្អខ្លាំង។ គ្រប់គ្នាមក​ទី​នេះ​រីករាយចំពោះការយកចិត្តទុកដាក់នេះ និង​មានភាពកក់ក្ដៅ។ កីឡាអាស៊ីអាគ្នេយ៍​អាចចាត់ទុកថាជាគ្រួសារតែមួយ។ «យើងទាំងអស់គ្នាជាគ្រួសារតែមួយ។ ពេល​ឥទ្ធិពលជាច្រើនត្រូវបានបង្ហាញដោយអ្នកគ្រប់គ្នា នេះគឺជាគំនិតរួមតែមួយ ដែលនាំយុវជនរួមគ្នា ប្រជា​ជនរួមគ្នា។ នេះបានន័យថា អ្នកបានឈ្នះលើបដិសណ្ឋារកិច្ច។ អ្នកចូលរួមពិតជាភ្ញាក់ផ្អើលចំពោះប្រជាជនកម្ពុជា។ ពួកគេពិតជារីករាយ»។

លោក Raja Randhir Singh

«លោកនាយករដ្ឋមន្ត្រីពិតជាគាំទ្រណាស់។ ហេដ្ឋារចនាសម្ព័ន្ធកីឡាដែលត្រៀមសម្រាប់កីឡាអាស៊ីអាគ្នេយ៍ខាងមខុនេះ ខ្ញុំបានទៅមើលពហុកីឡដ្ឋាន។ ពហុកីឡដ្ឋានជាតិដែលបានសាងសង់ឡើង​គឺ​ធំ ដែល​អាច​ផ្ទុកទស្សនិកជនបាន៦ម៉ឺន​នាក់ គឺជាពហុកីឡដ្ឋានដ៏អស្ចារ្យ និងស្រស់ស្អាត។ សូម្បីតែបរិវេណជុំវិញពហុកីឡដ្ឋានក៏ពិតជាស្រស់ស្អាត។ ប្រជាជនមានឆន្ទៈក្នុងការជួយ។ ប្រជាជនមានឆន្ទៈជួយអ្នកដែលមកចូលរួម។ វានឹងបង្កើតឲ្យមានភាពផ្សេងគ្នាសម្រាប់អត្តពលិក មន្ត្រី ហើយគ្រប់គ្នាមានភាពរីករាយជាមួយបរិយកាសដ៏ល្អ ដូច្នេះខ្ញុំគិតថា វាគឺជាអនាគតដ៏ល្អ។ នេះ​លើកទី១ ដែល​​កម្ពុជាទទួលរៀបចំកីឡាអាស៊ីអាគ្នេយ៍ និងប៉ារ៉ាហ្គេម ដូច្នេះវាគឺជាការជម្រុញដ៏ធំដូចគ្នាផងដែរ។ ជា​មួយ​នឹង​​ការ​យក​ចិត្ត​ទុក​ដាក់​ ដូច​លោក​នាយករដ្ឋមន្ត្រ​មានប្រសាសន៍ថា ​កម្ពុជាកំពុងសម្លឹងឃើញការអភិវឌ្ឍ​​កីឡា​ស្ដង់ដា​ក្នុងប្រទេស។ នេះគឺជាជំហានដ៏ត្រឹមត្រូវ»។

លោក​បាន​បញ្ជាក់​ថា ៖«ឆ្នាំ​២០២៩ អ្នកនឹងរៀបចំកីឡាយុវជនអាស៊ី។ ខ្ញុំជឿថា ថ្ងៃអនាគត កម្ពុជា​ក៏អាចទទួលរៀបចំកីឡាអាស៊ី។ ហេតុអ្វីមិនអាច? ខ្ញុំជឿលើសមត្ថភាពរបស់​កម្ពុជា​។ កម្ពុជា​មានព្រឹត្តិការណ៍កីឡា២ កីឡាស៊ីហ្គេម បន្ទាប់​មក​​​កីឡាយុវជនអាស៊ី។ អីចឹង​កម្ពុជា​ក៏អាចទទួលរៀបចំកីឡាអាស៊ីដែរ»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម