Connect with us

សន្តិសុខសង្គម

ដើមឈើ ៦ ដើម បាក់ និងកិនត្រូវរ៉ឺម៉ក ១ គ្រឿង ខណៈភ្លៀងលាយឡំខ្យល់កន្ត្រាក់កាលពីយប់មិញ

បានផុស

នៅ

ដើមឈើ ៦ ដើម ដែលដាំអមផ្លូវព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានដួលរលំរាបដល់ដី និងបានសង្កត់លើរ៉ឺម៉កឥណ្ឌាមួយគ្រឿង រងការខូចខាតយ៉ាងដំណំ ខណៈ​ភ្លៀង​ធ្លា​ក់មួយមេ​យ៉ាង​ធំ​លាយឡំ​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​ផង​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ ០៧:​៣០ ​នាទី​យប់​ ថ្ងៃ​អង្គារ​ ទី​ ៤ ខែតុលា ឆ្នាំ​ ២០២២ ស្ថិតនៅត្រង់​ចំណុច​មុខ​ខ្លោងទ្វារវត្ត​វិហារ​ឃួន តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ជាប់​របង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​សង្កាត់​ចោមចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ​។ ម្ចាស់​រ៉ឺម៉កឥណ្ឌា ឈ្មោះ ហេង គឹម​សាធ ភេទ​ប្រុស អាយុ​ ៣៧ ​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង បើ​ករ៉ឺម៉កឥណ្ឌា ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​ 1J-9327 ។

​បើតាម​សម្ដី​រៀបរាប់​របស់​ម្ចាស់​រ៉ឺម៉ក​បាន​ប្រាប់​ឱ្យដឹងថា ដំបូង​ឡើយ​គាត់​បើក​រ៉ឺម៉កតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ពី​លិចទៅ​កើត​ក្នុងល្បឿន​យឺតៗ​ ខណៈ​មេឃ​កំពុង​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ​នោះ ស្រាប់​តែមាន​ដើមឈើ​ចំនួន​ ៦​ ដើម ​បាន​បាក់​រាប​ដល់​ដី ក្នុងនោះ​មាន​ដើមឈើ​មួយ​ដើម​បាន​បាក់​សង្កត់​មកលើ​រ៉ឺម៉ក​របស់គាត់​បណ្ដាលឱ្យ​គាត់​ត្រូវ​ក្បាលពក​បន្តិចបន្តួច ចំណែកឯ​រ៉ឺម៉ក​វិញ​ គឺ​រង​ការខូចខាត​ផ្នែក​ខាងលើ​យ៉ាងដំណំ​។

​ក្រោយពី​កើតហេតុ ម្ចាស់​រ៉ឺម៉ក​បាន​សំណូមពរ​ដល់​សាលា​រាជធានី​ភ្នំពេញ មេត្តាជួយ​ដោះស្រាយ​នូវ​ការខូចខាត​នៃ​រ៉ឺម៉ក​របស់គាត់​ផង ព្រោះ​ឡំ​រ៉ឺម៉ករបស់គាត់​បង់​រំលស់​នៅ​ពីរ​ឆ្នាំ​ទៀត​ទើបបាន​ដាច់ ដោយ​រូបគាត់​ខ្វះខាត​ថវិកា​ក្នុងការ​ជួសជុល៕

អត្ថបទ៖ ​ស្រី​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម