ព័ត៌មានជាតិ
សាលារៀន៦កន្លែងនៅស្រុកត្បូងឃ្មុំត្រូវបានផ្អាក ខណៈទឹកទន្លេមេគង្គជន់លិច
យោងតាមរបាយការណ៍របស់មន្ទីរអប់រំខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា សាលារៀនចំនួន៦កន្លែង ក្នុងស្រុកត្បូងឃ្មុំ ត្រូវបានផ្អាកការសិក្សារបស់សិស្សដោយសារទឹកជំនន់ទន្លេមេគង្គបានជន់លិចផ្លូវ និងលិចបន្ទប់រៀន។
បេីតាមការបញ្ជាក់ពីលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា សាលារៀនចំនួន៦កន្លែង ដែលស្ថិតក្នុងកម្រិតបឋមសិក្សាត្រូវបានជន់លិចដោយសារទឹកជំនន់ទន្លេមេគង្គ និងមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ។ លោកប្រធានមន្ទីរ បញ្ជាក់ទៀតថា សាលាបឋមសិក្សាទាំង៦កន្លែងនេះ គឺស្ថិតក្នុងឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយដែលធ្វើឲ្យសិស្សានុសិស្សផ្អាកសិក្សាទាំងស្រុងរង់ចាំទឹកស្រកវិញនោះមានចំនួន១៨៨៥នាក់។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា សាលាដែលផ្អាកការបង្រៀន និងសិក្សារួមមាន៖ សាលាបឋមសិក្សាបឹងព្រះ សាលាបឋមសិក្សាបឹងទន្សោង សាលាបឋមសិក្សារកាធំ សាលាបឋមសិក្សា ឈេីទាល សាលាបឋមសិក្សាកំពុងឬស្សី និងសាលាបឋមសិក្សាជីរោទ៍កណ្តាល ក្នុងស្រុកត្បូងឃ្មុំ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ