ព័ត៌មានជាតិ
ផ្ទុះរាតត្បាតកូវីដខេត្តត្រាត ជាប់ខេត្តកោះកុង អាជ្ញាធរឲ្យពលរដ្ឋឃ្លាំមើលជនចំណូលថ្មី
រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងពីករណីផ្ទុះអ្នកឆ្លងកូវីដនៅខេត្តត្រាតរបស់ថៃ ដែលជាប់ព្រំប្រទល់ខេត្តកោះកុង។ អាជ្ញាធរណែនាំ ពលរដ្ឋទូទាំងខេត្តបង្កើនការប្រុងប្រយ័ត្នចូលរួមទប់ស្កាត់ និងតាមដានអ្នកចំណូលថ្មី អាចមានការលួចឆ្លងដែនដោយខុសច្បាប់តាមច្រករបៀងផ្លូវគោក ឬផ្លូវទឹក។
រដ្ឋបាលខេត្តលើកឡើងពីផលវិបាកធ្ងន់ធ្ងរ បើមិនអាចកាត់ផ្តាច់ខ្សែចម្លងជាយថាហេតុ អាចឲ្យមានការបិទសាលារៀន ឈានទៅបិទភូមិស្រុក ផលិតផលមិនអាចលក់ចេញបាន ភ្ញៀវទេសចរក៏មិនអាចមកលេង ដែលអាចប៉ះពាល់ចំណូលនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត។
នៅព្រឹកនេះដែរ ក្រសួងសុខាភិបាលបានរាយការករណីពលករខ្មែរពីរនាក់ ធ្វើដំណើរមកពីប្រទេសថៃបានឆ្លងកូវីដ ១៩។ តាមការបង្ហាញអត្តសញ្ញាណពលករទាំងពីរនាក់ជាស្រ្តីក្នុងវ័យជាង ៣០ ឆ្នាំ។
ប្រទេសថៃ បានរាយការករណីផ្ទុះឆ្លងកូវីដទ្រង់ទ្រាយធំក្នុងខេត្តសមុទ្រសាខន និងបានរាលដាលទូទាំងប្រទេស។ អាជ្ញាធរថៃបានបញ្ជាឲ្យបិទខេត្តជាប្រភពគ្រឿងសមុទ្រដ៏ធំនេះ ដោយរឹតបន្តឹងការធ្វើដំណើរចេញចូល។
រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនថៃ ត្រូវគ្រប់គ្រងលំហូរពលករខ្មែរដែលវិលត្រឡប់ពីថៃ ត្រូវឆែកសុខភាពឲ្យបានហ្មត់ចត់បំផុត ធ្វើតេស្តសំណាក និងត្រូវធ្វើចត្តាឡីស័កឲ្យគ្រប់ ១៤ ថ្ងៃ ជាចាំបាច់ ដើម្បីការពារការឆ្លងរាលដាលក្នុងប្រទេស៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត