Connect with us

សេដ្ឋកិច្ច

ថៃ ចង់ផលិតថាមពលខ្លួនឯងដើម្បីទប់ទល់ការឡើងថ្លៃអគ្គិសនី

បានផុស

នៅ

យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឲ្យដឹងថា  វិស័យឧស្សាហកម្មរបស់ប្រទេសថៃចង់ផលិតថាមពលអគ្គិសនីដោយខ្លួនឯង ដើម្បីឆ្លើយតបនឹងការឡើងថ្លៃនៃថាមពលអគ្គិសនីបច្ចុប្បន្ន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យគណៈកម្មាការនិយតកម្មថាមពលបញ្ជាក់ពីខែសីហាថា ថាមពលអគ្គិសនីថៃ មានតម្លៃ ៤.៧២ បាត (០.១២ ដុល្លារ) នៅក្នុងមួយឯកតា ដែលតម្លៃនេះមានការកើន ០.៩៣ បាត (០.០២ ដុល្លារ) ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ ២០២២ ។

ទន្ទឹមនោះ ការស្ទង់មតិជាមួយសមាជិកសហព័ន្ធឧស្សាហកម្មជាង ២២០ សហគ្រាសសម្រាប់គំនិតនេះ មានសហគ្រាសជាច្រើនយល់ស្របក្នុងការបង្កើតថាមពលអគ្គិសនីដោយខ្លួនឯង ជាពិសេសតាមរយៈការបង្កើតថាមពលពីផ្ទាំងសូឡា ។

ជាមួយការបង្កើតនេះ សហគ្រាសជាច្រើនក៏ស្នើរឲ្យមានការធានាជាពិសេសពីសំណាក់រដ្ឋាភិបាលថៃ ក្នុងការលក់ថាមពលជូនរដ្ឋ ក៏ដូចជាការលើកទឹកចិត្តមួយផ្នែកដល់សហគ្រាសឯកជនក្នុងការខិតខំបង្កើតថាមពលអគ្គិសនីឲ្យមានភាពប្រសើរ និងជាការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ផងដែរ ។

តាមរយៈការបង្កើតថាមពលអគ្គិសនីដោយខ្លួនឯងនេះដែរ  សហព័ន្ធបង្ហាញថា នឹងជួយបង្កើនថាមពលដល់ ១០ ភាគរយថែមទៀតនៅក្នុងឆ្នាំ ២០២៣ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Thaiger

ចុចអាន ៖ លោក ប្រាយុទ្ធ ត្រឡប់ចូលបំពេញការងារវិញហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម