Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង ត្រៀមកម្លាំងសមត្ថកិច្ចជិត​៩០០នាក់ ការពារក្នុងពិធីបុណ្យប្រណាំងទូក

បានផុស

នៅ

ស្វាយរៀង: អភិបាលខេត្តស្វាយរៀង បានត្រៀមកងកម្លាំងចម្រុងប្រមាណជិត ៩០០នាក់ ដើម្បីការពារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជពលរដ្ឋ មកលេងកម្សាន្ត នៅថ្ងៃពិធីបុណ្យប្រណាំងទូក ត្រូវនឹងថ្ងៃទី ២៩-៣០ ខែតុលាខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត ម៉ែន វិបុល ថ្លែងបែបនេះនាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព​នៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២នៅទន្លេវ៉ៃគោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ខាងមុខនេះ នៅសាល​ប្រជុំសាលាខេត្តស្វាយរៀង។

ខេត្តស្វាយរៀង រៀបចំពិធីប្រណាំងទូកនេះ អាចប្រព្រឹត្តទៅបានដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេស​ឲ្យមានការ​រីកចម្រើនលើគ្រប់វិស័យ ជាពិសេសអាចគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានល្អប្រសើរធ្វើឲ្យប្រជាពលរដ្ឋអាច​ប្រកបរបរ​រកស៊ី ឡើងវិញជាប្រក្រតី ដោយបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃ។ នេះជាការលើកឡើងរបស់លោក ម៉ែន វិបុល។

លោកអភិបាលខេត្ត បានបន្តថា ដើម្បីងាយស្រួលមានប្រសិទ្ធភាពនឹងទាន់ពេលវេលា រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតគណៈកម្មការមួយ អមដោយអនុគណៈកម្មការចំនួន ១០ផ្សេងទៀតជាជំនួយការ ជាពិសេសរៀប​ចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ដើម្បីពន្លឿន​លើការងារ​ទាំងនោះ ។

លោក ម៉ែន វិបុល​ ក៏បានណែនាំជម្រុញបន្ថែមដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនាថ្ងៃនេះ ត្រូវបន្តសហការ​ចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ឲ្យទទួលបានលទ្ធផលល្អ​ថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ត្រូវពិនិត្យនិងអនុវត្តឲ្យបានរួចរាល់​ជាស្ថាពរមុនថ្ងៃពិធីប្រណាំង​ទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោង​ទុកផងដែរ៕ អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម