Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង ប្រកាសផ្អាកចរាចរណ៍រថយន្តធុនធ្ងន់គ្រប់ប្រភេទចូលក្នុងក្រុងបាត់ដំបង ដោយសារជំនន់ទឹកស្ទឹងសង្កែកំពុងជន់ឡើង

បានផុស

នៅ

រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៥ ខែតុលា នេះ បានជូនដំណឹងដល់ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ពីការផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្ននៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ដោយសារស្ថានភាពជំនន់ទឹកស្ទឹងសង្កែ បាននឹងកំពុងជន់ឡើង។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយស្ថានភាពជំនន់ទឹកស្ទឹងសង្កែ បាននឹងកំពុងជន់ឡើង ជាហេតុបណ្ដាលឱ្យលិចលង់នៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ដែលការជន់លិចនេះអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បាន និងដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ និងទប់ស្កាត់ការខូចខាតផ្លូវថ្នល់ រដ្ឋបាលខេត្ត សូមធ្វើការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ចូលក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម