ព័ត៌មានជាតិ
រដ្ឋមន្រ្តីប្រាប់សិស្សជាប់បាក់ឌុប ទៅដាក់ពាក្យស្វែងរកអាហារូបករណ៍
រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ ត្រូវរួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ដើម្បីទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជនបានដាក់ពាក្យស្នើសុំកន្លងមក(នៅថ្នាក់ទី១២) សូមបេក្ខជនប្រញ៉ាប់រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជនបានជ្រើសរើស មុខជំនាញទី១ កន្លងមក។
លោករដ្ឋមមន្រ្តី បានលើកឡើងថា គ្រឹះស្ថានឧត្តមសិក្សានីមួយៗ នឹងធ្វើការជ្រើសរើសទៅតាមចំនួន និងប្រភេទអាហារូបករណ៍ មានសិស្សទូទៅ សិស្សជានារី សិស្សក្រីក្រ សិស្សមកពីតំបន់ជួបការលំបាក និងសិស្សមានពិការភាព(ជាប់ដោយស្វ័យប្រវត្តិ) ដូចបានកំណត់នៅក្នុងសៀវភៅកម្រងព័ត៌មានសម្រាប់បេក្ខជនស្នើសុំអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០%នៅតាមគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ឆ្នាំសិក្សា២០២០-២០២១៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់