Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជិត២ពាន់នាក់នៅឃុំព្រះដាក់ លើកគ្នាមកសាលាឃុំ ក្រោយអាជ្ញាធរជូនដំណឹងពីការផ្លាស់ប្ដូរ​ទីលំនៅទៅភូមិរុនតាឯក

បានផុស

នៅ

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ពលរដ្ឋប្រមាណជាជិត២០០០នាក់ រស់នៅក្នុងភូមិចំនួន៤ នៃឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានលើកគ្នាមកសាលាឃុំដើម្បីសួរនាំករណីអាជ្ញាធរឲ្យពួកគាត់ចាកចេញពីភូមិកំណើតទៅរស់នៅភូមិរុនតាឯក។

លោក យស់ សា តំណាងពលរដ្ឋបានឲ្យដឹងថា ក្រុមការងារដែលចុះស្រង់ទិន្នន័យនោះ គឺគ្រាន់តែចង់ដឹងពីគ្រួសារដែលស្ម័គ្រចិត្តចង់ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក។ លោកបន្តថា ពួកគាត់មិនព្រមចាកចេញពីភូមិដែលគាត់រស់នៅច្រើនជំនាន់មកហើយនោះទេ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ពលរដ្ឋក្នុងភូមិទាំង៤មានភូមិព្រះដាក់ អូរទទឹង ថ្នល់បណ្ដោយ និងថ្នល់ទទឹង សរុបជាង១,៧០០គ្រួសារ គឺភាគច្រើនបានអះអាងថា មិនព្រមរើផ្ទះសម្បែងទៅនៅភូមិរុនតាឯកនោះទេ។ លោកថា អ្នកភូមិមានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់រស់នៅលើទឹកដីបុរាណនេះយូរលង់មកហើយ ហើយពួកគេមានសិទ្ធិស្របច្បាប់សម្រាប់រស់នៅមិនមែនអ្នកចំណាកស្រុកមកពីណាឡើយ។

ចំណែកលោក ភិន ថោង មេឃុំព្រះដាក់ បានឲ្យដឹងថា ក្រុមការងារតម្រង់ទិសបានចាប់ផ្តើមចុះវាស់វែងក្បាលដីនៅឃុំព្រះដាក់ចាប់ពីថ្ងៃទី២ ខែកញ្ញា មក ដោយសារបញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។ ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការជាមួយមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះសួរនាំព័ត៌មានពីរឿងចេញទៅរស់នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី។ 

មេឃុំព្រះដាកប្រាប់ថា នឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយជូនពលរដ្ឋ និងផ្តល់យោបល់តាមក្រោយទៀត តែមិនបញ្ជាក់ថាមានលទ្ធភាពបែបណានោះទេ។

នៅរសៀលថ្ងៃទី០៥ ខែតុលា នេះ មិនអាចសុំការពន្យល់ពីអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅភូមិសាស្ត្រនៃស្រុកបន្ទាយស្រី បានទេ។ ទោះយ៉ាងណាអាជ្ញាធរបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៧ ខែតុលា ខាងមុខនេះអាជ្ញាធរនឹងជួបពិភាក្សាជាមួយពលរដ្ឋ ដើម្បីរកដំណោះស្រាយបន្ថែមទៀតនៅទីតាំងវត្តព្រះដាក៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម