Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើង ចូលបាញ់រះក្នុងសាលាក្រុងនៅ ម៉ិកស៊ិក សម្លាប់អភិបាលក្រុង និងមនុស្សច្រើននាក់ទៀត

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ខ្មាន់កាំភ្លើង បានសម្លាប់អភិបាលក្រុង San Miguel Totolapan នៃរដ្ឋ Guerrero ភាគនិរតីប្រទេសម៉ិកស៊ិក និងសម្លាប់មនុស្សយ៉ាងតិច ៩នាក់ផ្សេងទៀត។

យោងតាមប៉ូលិស, ខ្មាន់កាំភ្លើងបានចូលបាញ់រះក្នុងសាលាក្រុងនៅម៉ោង ១៤:០០ រសៀលថ្ងៃពុធទី០៥ខែតុលា ខណៈរូបថតដែលគេបង្ហោះតាមអ៊ីនធឺណិត បានបង្ហាញពីអគារដែលត្រូវសុសដោយគ្រាប់កាំភ្លើង។

គណបក្ស PRD របស់អភិបាលក្រុងលោក Conrado Mendoza Almeda បានថ្កោលទោសការធ្វើឃាតដ៏កំសាកនេះ និងទាមទាររកយុត្តិធម៌។

ការវាយប្រហារនេះ ត្រូវបានគេស្តីបន្ទោសទៅលើក្រុមឧក្រិដ្ឋជន Los Tequileros។

អភិបាលក្រុងលោក Conrado Mendoza Almeda

មន្ត្រីប៉ូលិស និងបុគ្គលិកក្រុមប្រឹក្សា ក៏បាត់បង់ជីវិតផងដែរ នៅក្នុងការសម្លាប់រង្គាលនេះ ហើយមានរបាយការណ៍មួយចំនួនថា ឪពុករបស់លោក Mendoza Almeda គឺអតីតអភិបាលក្រុង Juan Mendoza Acosta ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងផ្ទះរបស់គាត់ មុនពេលកើតហេតុនៅសាលាក្រុង។

ក្រោយ​ការ​វាយ​ប្រហារ ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា ខ្លួន​បាន​ដាក់​ពង្រាយ​កង​ទ័ព​ទៅ​តំបន់​នោះ ដើម្បី​ស្វែង​រក​ខ្មាន់​កាំភ្លើង។

គួរបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបានបំផ្លិចបំផ្លាញរដ្ឋ Guerrero ចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ រហូតដល់មេដឹកនាំរបស់ខ្លួនឈ្មោះ Raybel Jacobo de Almonte ត្រូវបានគេធ្វើឃាត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សាកសពមនុស្ស១៤នាក់ត្រូវបានប្រទះឃើញតាមចិញ្ចើមផ្លូវក្នុងប្រទេស ម៉ិកស៊ិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម