ព័ត៌មានជាតិ
សម្ដេចតេជោ សង្ឃឹមថា មិនមានការវាយប្រហាររាជរដ្ឋាភិបាលថា កេងចំណេញនយោបាយ ពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភប្រាក់ជូនពលរដ្ឋឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ការទុកមុនដោយសង្ឃឹមថា បណ្ដាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល មិនវាយប្រហាររាជរដ្ឋាភិបាលថា កេងចំណេញនយោបាយ ក្រោយពីបន្តដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ និងការរៀបចំ និងដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណ នោះឡើយ។
នៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩» នាព្រឹកថ្ងៃទី ៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្ឃឹមថា បណ្ដាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល មិនយកបញ្ហាដែលរាជរដ្ឋាភិបាល បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ និងការរៀបចំ និងដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណ ថាជាការកេងចំណេញនយោបាយនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយសង្ឃឹមថា បណ្ដាបក្សនយោបាយនានា និងសង្គមស៊ីវិល មិនយកបញ្ហានេះធ្វើជាអាវុធវាយរដ្ឋាភិបាលថា រៀបចំគម្រោងបន្តផ្ដល់សាច់ប្រាក់សម្រាប់អ្នករងគ្រោះដោយសារកូវីដ បន្ថែមទៅដោយត្រៀមបម្រុងដើម្បីអន្តរាគមន៍ សម្រាប់ផលប៉ះពាល់ទៅលើអតិផរណាថា ជាការកេងខាងនយោបាយ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការលើកឡើងខាងលើនេះ គឺគ្រាន់តែជាការបង្ការទុកមុនតែប៉ុណ្ណោះ ហើយសម្ដេចសង្ឃឹមថា មន្ត្រីពាក់ព័ន្ធនឹងត្រូវធ្វើជំរឿនជាបន្ទាន់ ជាពិសេសក្រសួងផែនការ ទៅលើប្រជាជនមានលក្ខណៈ សម្បត្តិ ដែលអាចទទួលបានការឧបត្តម្ភសាច់ប្រាក់ ក្នុងកម្មវិធីរបស់រាជរដ្ឋាភិបាលទាំងពីរ ខាងលើនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?