Connect with us

កីឡា

ខេត្ត​ព្រះសីហនុ​ ត្រៀម​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​​កីឡា ៥ ប្រភេទ ព្រឹត្តិការណ៍​​ស៊ី​ហ្គេម​ឆ្នាំ ​២០២៣

បានផុស

នៅ

លោក គង់ វិតាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​គូស​បញ្ជាក់​ពី​ការ​ត្រៀម​​រៀបចំ​​ព្រឹត្តិការណ៍​​ប្រកួត​​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​ព្រះ​សី​ហនុ​កាល​ពីម្សិលមិញ អភិបាល​រង​ខេត្ត​ព្រះសីហនុបាន​លើក​ឡើង​ថា​ ខេត្តព្រះសីហនុទទួលវិញ្ញាសារប្រកួតកីឡាស៊ីហ្គេមចំនួន ៥ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាង​មុខនេះ។​ ​វិញ្ញាសារ​ចំនួន​ពីរ​​បាន​ចុះ​បញ្ជី​ នៅ​សល់​តែ​វិញ្ញាសារ​ចំនួន ៣ ​ផ្សេងទៀតដូចជា បាល់ទះ​លើ​ឆ្នេរខ្សាច់ បាល់​ទាត់​លើតុ និង​កីឡា​មួយ​ប្រភេទ​ទៀត​។ វិញ្ញាសារ​ទូកក្តោង និងម៉ូតូទឹក គ្រោង​ធ្វើការ​ប្រកួត​នៅ​ឆ្នេរអូរ​ឈើទាល។

ខេត្ត ៤ ផ្សេងទៀត ក៏ទទួលវិញ្ញាសារក្នុងការប្រកួតស៊ីហ្គេមផ្សេងៗផងដែរ។ ដោយឡែករាជធានីភ្នំពេញទទួលការប្រកួតកីឡាស៊ីហ្គេមសម្រាប់ការប្រកួតការបើក និងបិទកីឡាស៊ីហ្គេមឆ្នាំ២០២៣។

​លោកអភិបាលរងខេត្តបញ្ជាក់ថា ក្នុងការប្រកួតកីឡា SEA GAMES លើកទី៣២ និង ASEAN PARA GAMES លើកទី១២ ឆ្នាំ២០២៣ ខេត្តព្រះសីហនុមានគោលដៅចំនួនពីរ គឺគោលដៅនៃការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការប្រកួត និងការស្នាក់នៅរបស់គណៈប្រតិភូកីឡាដែលចូលរួមការប្រកួត ដោយ​ទាមទារទាំងអស់គ្នារួមគ្នារៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ។

លោក​ថា ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមឆ្នាំ២០២៣ ដែល​កម្ពុជា​ជាម្ចាស់ផ្ទះក៏បានគិតគូរពីលទ្ធភាពដណ្តើមយកមេដាយមាស​ឲ្យបានច្រើន​។ ជាមួយគ្នានេះតាម​រយៈ​ព្រឹត្តិការណ៍​កីឡានេះ ក៏នឹង​ចូលរួម​ផ្សព្វផ្សាយពីសក្តានុពលរខេត្តព្រះសីហនុ ក៏ដូចជា​ទាក់ទាញទេសចរណ៍​មកកម្សាន្ត​ប្រទេស​កម្ពុជា​កាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣០ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម