Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានី ទទួលដោះស្រាយបញ្ហាពលរដ្ឋ បន្ទាប់ពីអាកខានវេទិកាពិគ្រោះយោបល់ ២ ឆ្នាំ

បានផុស

នៅ

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងផ្សាររុងរឿង (OCIC) សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី៦ ខែតុលានេះ ក្រុមប្រឹក្សារាជធានី ទទួលដោះស្រាយបញ្ហានានារបស់ពលរដ្ឋបន្ទាប់ពីអាកខានវេទិកាពិគ្រោះយោបល់នេះអស់រយៈ ២ ឆ្នាំកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានេះធ្វើឡើងក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃ្លាំង ហួត អភិបាលរងរាជធានី តំណាងឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ មានដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន តែក្នុងរយៈពេល ២ ឆ្នាំជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច។

លោក ឃ្លាំង ហួត បញ្ជាក់ថា សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ចំនួន ១៣ នាក់ស្មើនឹង ១៦ បញ្ហា និងសំណើ សំណួរ សំណូមពរក្នុងប្រអប់សំបុត្រចំនួន ១៦ បញ្ហា។ លោកបន្តថា រាល់បញ្ហាដែលបានលើកឡើងផ្ទាល់មាត់របស់បងប្អូន យើងសន្យាដោះស្រាយជូនភ្លាម។ ចំពោះអ្វីដែលយើងដោះស្រាយមិនទាន់បាន យើងនឹងសុំគោលការណ៍ដោះស្រាយនៅពេលក្រោយទៀត។

លោកបន្តថា រាល់មតិយោបល់ និងការលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឱ្យរដ្ឋបាលសាធារណៈ។

ក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋបានលើកឡើងពីកង្វល់របស់ខ្លួនជាច្រើន មានទាំងបញ្ហាការឡើងថ្លៃសំរាមពី ៤ ពាន់រៀល មក ១ ម៉ឺនរៀល ការសុំតបណ្តាញទឹកស្អាតនៅភូមិបាក់ខែង សង្កាត់ព្រែកលាប ការសុំដោះស្រាយបញ្ហាបើកផ្លូវសាធារណៈ និងការលើកឡើងជំរុញឱ្យអាជ្ញាធរលុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀន និងសូមជួយដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង នៅតំបន់មួយចំនួននៅក្នុងខណ្ឌជ្រោយចង្វា។

ប្រជាពលរដ្ឋបានលើកឡើងថា ចំពោះចំណាត់ការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លើការបង្ក្រាប​បទល្មើសល្បែងស៊ីសង​ និងកុងស៊ីបញ្ចាំខុសច្បាប់ ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងពេញទំហឹង និងជំរុញឱ្យបន្តបង្ក្រាបឱ្យទទួលបានជោគជ័យបន្ថែមទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម