Connect with us

ព័ត៌មានជាតិ

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​៖ ភ្ញៀវទេសចរបរទេសមិនទៅទេ ប្រទេសស្មុគស្មាញ

បានផុស

នៅ

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​​ (CATA) មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី​” នៅរសៀលថ្ងៃទី៦ ខែតុលានេះថា ​ជាទូទៅភ្ញៀវទេសចរមិនទៅទេ កន្លែងណាដែលស្មុគស្មាញពេក។ លោកស្រី បញ្ជាក់បន្ថែមថា ដែលហៅថា ទេសចរណ៍ គឺគេដើរលេង ធ្វើម៉េចឱ្យអារម្មណ៍ស្រស់ស្រាយ កុំឱ្យសម្ពាធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍បន្តថា៖ “តែបើគេទៅហើយ គេមានសម្ពាធច្រើន គេអត់ទៅទេ គេជ្រើសរើសរកកន្លែងណាស្រួលៗ ងាយៗ គេចូលចិត្តអ៊ីចឹង។ ប្រទេសណាបើកទូលាយមុនគេ គេទៅប្រទេសហ្នឹងហើយ។ ទោះយ៉ាងណា យើងក៏នៅតែអនុវត្តក្រោមវិធានការបង្ការរបស់ក្រសួងសុខាភិបាលផងដែរ ទន្ទឹមពេលអ្នកផ្ដល់សេវាកម្មទេសចរណ៍ក្នុងស្រុក ក៏បានទទួលវ៉ាក់សាំងទាំងមូលដ្ឋាន និងជំរុញរួចហើយ”។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា រូបនេះ យល់ថា ដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាការណ៍ល្អសម្រាប់ភ្ញៀវ ដើម្បីកុំឱ្យភ្ញៀវមានសម្ពាធ ឬលំបាកក្នុងការបង្ហាញឯកសារនានា ដែលជួនកាលឯកសារអត់ដូចគ្នា ហើយកម្ពុជាអត់ទទួលស្គាល់ ដោយសារត្រូវការការចុះហត្ថលេខាលើលិខិតបញ្ជាក់នោះ។

លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍បន្តថា៖ “ជួនកាលប្រទេសនីមួយៗអត់ដូចគ្នា គឺគេគ្រាន់បញ្ជាក់ថា បានចាក់វ៉ាក់សាំងនៅថ្ងៃនេះ ថ្ងៃនោះ ដោយគេមិនមានចុះហត្ថលេខបញ្ជាក់អីច្រើន។ ប៉ុន្តែសម្រាប់កម្ពុជា ត្រូវការការចុះហត្ថលេខា ឬផ្ដិតមេដៃបញ្ជាក់ ធ្វើឱ្យមានការលំបាកដល់ភ្ញៀវដែលចុះចូលមកកម្ពុជា។ ជាពិសេសការបំពេញបែបបទសុខភាព នៅច្រកចេញចូលជាដើម ដែលភ្ញៀវមិនចូលចិត្ត ខណៈពួកគាត់ក៏មិនសុទ្ធតែចេះភាសាគោលៗដែលយើងដាក់ឱ្យបំពេញបែបបទនោះ។ បើកាលណា រដ្ឋាភិបាលតម្រូវបែបនោះហើយ មន្ត្រីប្រចាំការក៏ត្រូវតែអនុវត្ត និងតម្រូវឱ្យភ្ញៀវបំពេញទាល់តែគ្រប់លក្ខខណ្ឌ”។

លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា ការដកចេញលក្ខខណ្ឌផ្សេងៗ គឺល្អសម្រាប់ភ្ញៀវគ្មានសម្ពាធអ្វី ជាការសម្របសម្រួលមួយដែលទេសចរអាចនឹកដល់ការចេញដំណើរថាចូលទៅប្រទេសណាស្រួល ដោយភ្ញៀវនឹងនឹកដល់កម្ពុជា ជាគោលដៅទេសចរណ៍របស់ពួកគេក្នុងពេលឆាប់ ក៏ដូចជាពេលអនាគត។

គួរបញ្ជាក់ថា ថ្មីៗនេះ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានកែសម្រួលនូវវិធានការសុខាភិបាល ចំពោះ អ្នកដំណើរមកពីបរទេសដោយ ដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ នៅពេលមកដល់កម្ពុជា។ ប៉ុន្តែ នៅបន្តរក្សាទុកនូវម៉ាស៊ីនវាស់កំដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្តល់យោបល់ចំពោះអ្នកដំណើរដែល មានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នា គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ចាក់វ៉ាក់សាំងតាមកំណត់ និងតាមដានសុខភាពខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១៣ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១០ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៨ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម