ព័ត៌មានជាតិ
នាយកប្រតិបត្តិក្រុមហ៊ុន Metfone ជានរណា?
ក្រុមហ៊ុន មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគម៍ប្រព័ន្ធទូរសព្ទ ដែលមានការប្រកួតប្រជែងខ្ពស់នៅស្រុកខ្មែរ ជាមួយក្រុមហ៊ុនទូរសព្ទដទៃទៀត ដូចជា ក្រុមហ៊ុនស្មាត និងសែលកាត ជាដើម។
តើនរណាជានាយកប្រតិបត្តិនៃក្រុមហ៊ុន Metfone?
លោក Phung Van Cuong គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Metfone។ លោកគឺជាជនជាតិវៀតណាម ដែលមានចំណេះដឹងខ្ពស់ និងឆ្លងកាត់បទពិសោធន៍ការងារជាច្រើន។
យោងតាមរព័ត៌មាន VNeconomy បានឱ្យដឹងថា លោក Phung Van Cuong ទទួលបានការបណ្តុះបណ្តាលជំនាញផ្នែកវិស្វកម្មព័ត៌មានវិទ្យា នៅសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ ហើយបានបន្តសិក្សា ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច និងរដ្ឋបាលធុរកិច្ច ផងដែរ។
លោក Phung Van Cuong បានចូលបម្រើការងារនៅក្រុមហ៊ុន Viettel ក្នុងឆ្នាំ ២០០៤ រហូតដល់ឆ្នាំ ២០១៩ លោកក៏ត្រូវបានឡើងតំណែងជា General Director of Viettel Cambodia។
មុននឹងចូលកាន់តំណែងនេះ លោក Cuong ធ្លាប់ធ្វើជាអគ្គនាយករងនៃសាជីវកម្មទូរគមនាគមន៍ Viettel ប្រធាននាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រុមហ៊ុន និងជាអគ្គនាយកនៃសាជីវកម្ម Viettel Business Solutions។
ស្ថិតនៅក្នុងតំណែងជា នាយកប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុន Viettel Cambodia (Metfone), លោក Phung Van Cuong ដឹកនាំឱ្យក្រុមហ៊ុនមួយនេះ ឈ្នះពានរង្វាន់ (The title honoring global advanced and excellent examples) ពីរឆ្នាំជាប់ៗគ្នា ដែលរៀបចំដោយ ក្រុមហ៊ុន Viettel Group នៅក្នុងឆ្នាំ២០១៩ ដល់ ២០២០។
បន្ថែមលើស្នាដៃនេះ ចាប់ពីឆ្នាំ ២០១៩-២០២២ ក្រោមការដឹកនាំរបស់លោក បានធ្វើឱ្យក្រុមហ៊ុន Metfone ទទួលបានប្រាក់ចំណេញ និងអ្នកប្រើប្រាស់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន៕
អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព