សេដ្ឋកិច្ច
អ្នកជំនាញ៖ មានលុយទិញដីអាចចំណេញពេលអចលនទ្រព្យងើបឡើងវិញ១ឆ្នាំ ឬ២ឆ្នាំខាងមុខ
ស្របពេលដែលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ក្រោយវិបត្តិកូវីដ-១៩ ថមថយឥទ្ធិពលឆ្លងរាលដាល វិស័យអចលនទ្រព្យត្រូវការពេល១ឆ្នាំ ទៅ ២ឆ្នាំ ដើម្បីមានលំនឹង និងសម្ទុះឡើងវិញ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញអចលនទ្រព្យ។
អ្នកស្រី គឹម គិនកេសា នាយិការងនៃក្រុមហ៊ុន CBRE Cambodia បានប្រាប់កម្ពុជាថ្មីថា ការងើបឡើងវិញនៃវិស័យអចលនទ្រព្យ ត្រូវការពេលពីមួយឆ្នាំ ទៅពីរឆ្នាំ ក្រោយពេលដែលសេដ្ឋកិច្ចនៅក្នុងប្រទេសមានកំណើនជាបណ្តើរៗ។ សញ្ញានៃការងើបឡើងវិញ នៃវិស័យសេដ្ឋកិច្ចនេះ អាចរំពឹងថា វិស័យអចលនទ្រព្យ ក៏មានសញ្ញាល្អដូចគ្នា។ ស្របពេលដែលវិស័យអចលនទ្រព្យ នៅមានកំណើនទាប អ្នកស្រី គិនកេសា បានសង្កត់ធ្ងន់ថា នេះគឺជាឱកាសសម្រាប់អ្នកវិនិយោគទិញដី ឬគម្រោងធំៗ ដើម្បីអភិវឌ្ឍចំណេញនៅពេលទីផ្សារងើបឡើងខ្លាំងនាពេលខាងមុខ។
អ្នកស្រី គឹម គិនកេសា បានគូសបញ្ជាក់ថា តម្លៃនៅក្នុងវិស័យអចលនទ្រព្យ គឺពឹងផ្អែកទៅលើដំណើរការចរន្តសេដ្ឋកិច្ច។ អ្នកស្រីកត់សម្គាល់ដូច្នេះថា« កន្លងមក នៅពេលដែលសេដ្ឋកិច្ចថមថយល្បឿន នៅក្នុងវិស័យអចលនទ្រព្យក៏មានការថមថយល្បឿនប្រហែល ១ឆ្នាំ ទៅ១ឆ្នាំកន្លះ បន្ទាប់ពីការថមថយនៃវិស័យសេដ្ឋកិច្ច…ទៅមុខទៀតក៏ដូចគ្នា នៅពេលដែលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ យើងរំពឹងថា វិស័យអចលនទ្រព្យប្រើរយៈពេល ១ឆ្នាំទៅ ២ឆ្នាំ ទម្រាំតែវិស័យនេះ មានកំណើនឡើងវិញ»។
លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ បានឱ្យដឹងថា វិស័យអចលនទ្រព្យនាពេលនេះ មានស្ថានភាពល្អប្រសើរ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ តែមិនទាន់រឹងមាំ និងមានសម្ទុះដូចមុនឆ្នាំ ២០២០ នៅឡើយ។ លោកមើលឃើញថា អលនទ្រព្យនៅកណ្តាលរាជធានីភ្នំពេញ មានតម្លៃនៅទ្រឹងនៅឡើយ។ ប៉ុន្តែតម្លៃដី មានចម្ងាយចាប់ពី ២៥-៣០ គីឡូម៉ែត្រ ពីវត្តភ្នំ មានស្ថានភាពល្អប្រសើរ ដោយសាររយៈចម្ងាយនេះទៅដល់តំបន់ក្រវ៉ាត់ក្រុងទី ៣ និងតំបន់យុទ្ធសាស្រ្តក្រវ៉ាត់ក្រុងទី៤។
ទោះយ៉ាងណា លោក ឡោ វិចិត្រ កត់សម្គាល់ឃើញថា បើទោះជាផ្នែកមួយចំនួននៃវិស័យអចលនទ្រព្យនៅក្នុងរាជធានី មិនទាន់មានសម្ទុះល្អប្រសើរក្តី តែវិស័យលក់រាយចាប់ផ្តើមមានកំណើនជាបណ្ដើរៗហើយ។ ជាក់ស្តែងនាពេលថ្មីៗនេះ មានការបើកសម្ពោធផ្សារទំនើប ជីប ម៉ុង ដែលនេះគឺជាសញ្ញាមួយបង្ហាញថា អ្នកអភិវឌ្ឍមានទំនុកចិត្តទៅលើទីផ្សារផ្នែកលក់រាយ សម្រាប់នាពេលអនាគត។ នេះជាការបន្ថែមរបស់លោក វិចិត្រ។
វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២២នេះ ត្រូវបានរាជរដ្ឋាភិបាលរំពឹងថា នឹងមានកំណើនក្នុងរង្វង់ ២,៥ភាគរយ និងឆ្នាំ ២០២៣ មានកំនើន ៥,២ភាគរយ ។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនាពេលកន្លងទៅ។
របាយការណ៍បានឱ្យដឹងថា ការព្យាករពីកំណើននៃវិស័យអចលនទ្រព្យបែបនេះ ដោយសារការរំពឹងពីការងើបឡើងវិញយឺត នៃសកម្មភាពទិញលក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់ រួមមាន ខុនដូ និងអាផាតម៉ិន ស្របពេលដែលការវិនិយោគ និងតម្រូវការក្នុងស្រុក លើអចលនទ្រព្យផ្នែកលំនៅឋានតម្លៃទាប និងមធ្យម រំពឹងថា នៅបន្តរក្សាកំណើនល្អ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់