ជីវិតកម្សាន្ដ
អលង្ការមួយឈុតដែល Jisoo ពាក់ថ្ងៃមុន តម្លៃអាចទិញផ្ទះពីរបីល្វែង
Jisoo សមាជិកក្រុម BLACKPINK ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាចាត់ទុកព្រះនាងម្ចាស់នៃពិភព K-Pop ព្រោះតាំងពីបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១៦ តារាចម្រៀងរូបនេះបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតស្រឡាញ់គាំទ្រយ៉ាងខ្លាំងនូវទេពកោសល្យ សមត្ថភាព និងសម្រស់របស់នាង។
ដោយសារប្រជាប្រិយភាពរបស់ Jisoo ចេះតែកើនឡើងជារៀងរាល់ថ្ងៃ នាងត្រូវបានម៉ាកយីហោប្រណីតធំៗដណ្ដើមគ្នាយក ដើម្បីឱ្យនាងតំណាងផលិតផលរបស់ពួកគេ ខណៈកាលពីដើមឆ្នាំនេះយីហោអលង្ការ Cartier បានប្រកាសសមាជិក BLACKPINK រូបនេះជាឯកអគ្គរដ្ឋទូតពិភពលោកថ្មីបំផុតសម្រាប់ប្រេនរបស់ខ្លួន។
ដោយឡែកថ្មីៗនេះ Jisoo បានចូលរួមក្នុងព្រឹត្តិការណ៍បើកដំណើរការឡើងវិញរបស់ Cartier Maison Cheongdam ដែលបានធ្វើឡើងនៅឯសាល Seoul Wave Art ទីក្រុងសេអ៊ូល ជាមួយនឹងឈុតអលង្ការមួយឈុតតម្លៃរាប់សែនដុល្លារឯណោះ។
ស្ថិតក្នុងសម្លៀកបំពាក់ខ្មៅលាយស Jisoo បានពាក់នាឡិកា Panthère De Cartier ដ៏ប្រណីតដែលមានតម្លៃជាង ៨០០០ដុល្លារអាមេរិក។ ចំណែកចិញ្ចៀនម៉ាក Panthère De Cartier មានតម្លៃ ១៥,០០០ដុល្លារអាមេរិក។ ចំពោះខ្សែកពេជ្រវិញ វាមានតម្លៃដល់ទៅ ២២៤,០០០ដុល្លារអាមេរិក។ សរុបអលង្ការមួយតួខ្លួនរបស់ Jisoo ថ្ងៃមុននេះ គឺ ២៣៩,៨០០ដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jisoo នឹងក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីមួយរបស់ បារាំង
ចុចអាន៖ មិនធ្លាប់មានក្នុងវិស័យម៉ូដ ប្រើស្ព្រៃយ៍បាញ់លើរាងកាយ បង្កើតជារ៉ូបយ៉ាងស្រស់ស្អាត (មានវីដេអូ)
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់