Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចចុះពិនិត្យឃ្លាំងស្តុកឈើដុះស្លែមួយក្នុងក្រុងបាត់ដំបង តែចេញទៅវិញយ៉ាងស្ងៀមស្ងាត់

បានផុស

នៅ

ឃ្លាំងស្តុកឈើដ៏ធំមួយកន្លែងកំពុងបន្តដឹកឈើចូលស្ទើររាល់ថ្ងៃ ដោយថ្ងៃខ្លះពីររថយន្តក៏មាន ដែលបញ្ហានេះហាក់ដូចជាគ្មានប៉ះពាល់ ឬក៏រំខានដល់មន្ត្រីជំនាញណាមួយឡើយដោយគេមិនដឹងថា តើអស់លោកមន្ត្រីជំនាញមើលរំលង ឬក៏ដឹងហើយធ្វើមិនដឹង?

ក្រោយពីមានការបែកធ្លាយនៅលើបណ្តាញសង្គមស្តីពីការស្តុកឈើដ៏ច្រើនសន្ធឹកសន្ធាប់នៅកណ្តាលក្រុងបាត់ដំបង របស់មេឈ្មួញដុះស្លែម្នាក់រួចមក ទើបពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ គេសង្គេតឃើញមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ បានចុះទៅទីតាំងឃ្លាំងស្តុកឈើនេះដើម្បីពិនិត្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពមួយចំនួនបាននិយាយថា ឃ្លាំងនេះស្ថិតក្នុងភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង គឺជារបស់ឈ្មោះ ( យាយមាន់ ) ជាមេឈ្មួញដ៏ធំប្រចាំស្រុកសំឡូត ដែលការរកសុីដឹកចូលដោយប្រើប្រាស់រថយន្តម៉ាងសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0849 ជាមធ្យោបាយដឹកជញ្ជូន និងចែកចាយមានរយ:ពេលជាយូរឆ្នាំមកហើយ ហើយមេឈ្មួញនេះក៏ធ្លាប់បានធ្លោយមាត់ដែរថា គេបង់អោយគ្រប់ស្ថាប័នពាក់ព័ន្ធអស់ហើយ ដូច្នេះគេមិនខ្លាចអ្នកណាចាប់ឡើយ ។

ក្នុងកិច្ចប្រតិបត្តិការចុះទៅកាន់ទីតាំងខាងលើរបស់មន្ត្រីជំនាញ គេសង្គេតឃើញថា គេមិនអនុញ្ញាតអោយអ្នកណាម្នាក់ ឬអ្នកសារព័ត៌មានចូលទៅក្នុងឃ្លាំងជាមួយឡើយ គឺគេចូលទៅជួបម្ចាស់ទីតាំងយ៉ាងស្ងៀមស្ងាត់ ហើយក៏ចាកចេញទៅវិញយ៉ាងស្ងៀមស្ងាត់ដែរ។

តាមរយ:ទូរស័ព្ទ កាលពីរសៀលថ្ងៃទី៦ ខែតុលា ម្សិលមិញនេះ លោក ពិត ភារក្ស នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងខ្លីថា ” បទល្មើសមាន២ គឺបទឧក្រិដ្ឋ និងពិន័យអន្តរកាល ” ហើយបច្ចុប្បន្នលោកកំពុងសុំគោល​ការណ៍ទៅថ្នាក់ដឹកនាំដើម្បីចាត់ការក្នុងរឿងនេះ ។

ចំពោះបញ្ហានេះដែរ ក៏មានប្រភពជាច្រើនដែលរស់នៅស្រុកសំឡូតកំពុងងឿងឆ្ងល់ថា តើរថយន្តដឹកឈើនេះចេះបំបាំងកាយឬក៏ត្រូវដងត្រូវផ្លែគ្រប់ស្ថាប័នពាក់ព័ន្ធទេដឹង បានជាគេអាចធ្វើចរាចរដឹកចេញបានទាំងថ្ងៃទាំងយប់បែបនេះ ហើយមានថ្ងៃខ្លះរថយន្តរបស់យាយមាន់ អាចដឹកបានពីរជើងថែមទៀតផង ដូច្នេះតើអស់លោកសមត្ថកិច្ច និងអស់លោកមេព្រៃប្រចាំតំបន់នេះ បាត់ទៅណាអស់ហើយ ឬមួយក៏យាយមាន់នាំយកសំណែនទៅសែនដល់ផ្ទះគ្រប់គ្រាន់ហើយ?៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ព័ត៌មានជាតិ២២ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម