ជីវិតកម្សាន្ដ
អ៊ុំ សំណាង ចង់ប្រែក្លាយជីវិតជាតារាចម្រៀងអាជីពក្រោយផ្ញើវាសនាតាមរោងអកកាដង់ជិត១០ឆ្នាំ
ដោយសារតែមានដុងពីកំណើតហើយស្រលាញ់លើអាជីពសិល្បៈផ្នែកចម្រៀងតារាប្រុសថ្គាមខ្លាលោក អ៊ុំ សំណាង បានខិតខំស្រវ៉ាពុះពារបណ្តែតខ្លួនមកផ្ញើវាសនាលើថ្នាលនៃវិថីសិល្បៈ(ច្រៀងតាមរោងអកកាដង់) អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ។ ប៉ុន្តែអ្វីដែលលោកនូវមិនទាន់មានឱកាសនិងសម្រេចក្តីប្រាថ្នានោះ គឺចង់ក្លាយជាតារាចម្រៀងអាជីពដូចតារាប្រុស-ស្រីឯទៀត។
រៀបរាប់ពីខ្សែជីវិតដ៏កម្សត់របស់ខ្លួនលោក អ៊ុំ សំណាង បានប្រាប់កម្ពុជាថ្មីថា កាលពីនៅក្មេងលោកស្រលាញ់ការសិក្សាណាស់ តែដោយសារជីវភាពគ្រួសារជួបការលំបាក ទើបបង្ខំចិត្តឲ្យខ្លួនឈប់រៀនត្រឹមថ្នាក់ទី៩ ដើម្បីយកពេលទៅជួយរកប្រាក់ចំណូលផ្គត់ផ្គង់ដល់ក្រុមគ្រួសារនិងបងប្អូនដែលរស់នៅជាមួយបន្ទុករបស់ឪពុក-ម្តាយ។ លោកថា ក្រោយពេលឈប់រៀងខ្លួនក៏ចាប់ផ្តើមជួយការងាររកប្រាក់ចំណូលឪពុកម្តាយ ហើយក្រោយមកទៀតក៏មានឱកាសស្គាល់ម្ចាស់ភ្លេងអកកាដង់ដែលទៅលេងនៅតាមខេត្ត ទើបលោកសម្រេចចិត្តលើកដៃសំពះសុំគេសាកសម្លេង។
លោក អ៊ុំ សំណាងបានបន្តថា គ្រានោះហើយទើបខ្លួនទទួលបានការអាណិតនិងផ្តល់ឱកាសពីម្ចាស់អកកាដងនោះ ដើម្បីបានចេញច្រៀងរកកម្រៃជួយគ្រួសារ។ លោកថា ដោយមានឱកាសនេះហើយទើបលោកបានក្លាយជាអ្នកចម្រៀងតាមរោងអកកាដងរហូតដល់សព្វថ្ងៃ ដោយមិនប្រកាន់ក្រុមណានោះទេ ពោលគឺឲ្យតែមានគេទាក់ទងហៅ គឺលោកទទួលចេញច្រៀងជានិច្ច ប៉ុន្តែរឿងដែលលោកមិនទាន់សម្រេចបំណងនោះ គឺគិតមកទល់ពេលនេះការប្រឡូកលើរោងអកកាដង់មានរយៈពេលជិត១០ឆ្នាំហើយ តែមិនទាន់មានឱកាសក្លាយជាតារាចម្រៀងអាជីពដូចគេអ្នកផ្សេង ឬមិត្តភក្តិឡើយ។
តារាចម្រៀងដែលបច្ចុប្បន្នកំពុងផ្ញើវាសនានៅតាមរោងអកកាដង់លោក អ៊ុំ សំណាង បានបញ្ជាក់បន្ថែមថា រាល់ថ្ងៃក្រៅតែពីការចេញច្រៀងតាមកម្មវិធីមង្គការ ខួបកំណើត និងពិធីជប់លៀងផ្សេងៗនោះ លោកក៏បានយកពេលទំនេរទាំងនេះដើម្បីCoverបទចម្រៀងមរតកដើម ឬបទថ្មីៗដើម្បីផ្សព្វផ្សាយនៅលើបណ្តាញសង្គម យូធូ ផងដែរ។
សូមបញ្ជាក់ថា លោក អ៊ុំ សំណាង បច្ចុប្បន្នគឺជាអ្នកចម្រៀងតាមរោងអកកាដង់ ឬអកកេះដែលមានដើមកំណើតមកពីទឹកដីខេត្តក្រចេះ ខណៈសព្វថ្ងៃកំពុងរស់នៅទីក្រុងភ្នំពេញប្រកបអាជីពរកស៊ីផ្ទាល់ខ្លួនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?