Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ផ្ដល់សំណងជិត ៣ ពាន់ដុល្លារដល់គ្រួសារជនរងគ្រោះដែលស្លាប់ក្នុងការ​បាញ់ប្រហារ

បានផុស

នៅ

ក្រសួងយុត្តិធម៌ថៃនឹងផ្តល់សំណងរហូតដល់ ១១ ម៉ឺនបាត ឬជិត ៣,០០០ ដុល្លារអាមេរិក សម្រាប់ក្រុមគ្រួសារជនរងគ្រោះនីមួយៗនៃអ្នកស្លាប់ទាំង ៣៨ នាក់ក្នុងហេតុការណ៍សម្លាប់រង្គាលកាលពីថ្ងៃព្រហស្បតិ៍នៅខេត្ត Nong Bua Lamphu ។

លោក Somsak Thepsuthin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃលោក Somsak Thepsuthin កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា នៅក្រោមច្បាប់សំណងជនរងគ្រោះដោយឧក្រិដ្ឋកម្ម គ្រួសារនៃអ្នកស្លាប់នៅក្នុងការសម្លាប់រង្គាលនេះមានសិទ្ធិទទួលបានសំណងរហូតដល់ ១១ ម៉ឺនបាត ឬជិត ៣,០០០ ដុល្លារអាមេរិកក្នុងម្នាក់ៗ ។ ចំនួនទឹកប្រាក់ទាំងនេះរួមមាន ៥០,០០០ បាតសម្រាប់មរណភាព, ២០,០០០ បាតសម្រាប់ពិធីបុណ្យសព និង ៤០,០០០ បាតសម្រាប់ការបាត់បង់ប្រាក់ចំណូលគ្រួសារ ។

ចំណែកអ្នករងរបួសក្នុងការបាញ់ប្រហារនេះមានសិទ្ធិទទួលបានសំណងអតិបរមា ៤០,០០០ បាតសម្រាប់ការព្យាបាលវេជ្ជសាស្រ្ត និងរហូតដល់ ២០,០០០ បាតសម្រាប់ថ្លៃស្តារផ្លូវចិត្ត និងរាងកាយ ។

ទន្ទឹមនោះ ពួកគេក៏នឹងទទួលបានសំណងសម្រាប់ការបាត់បង់ប្រាក់ចំណូលនៅប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃក្នុងស្រុកចំនួន ៣១៥ បាត ក៏ដូចជារហូតដល់ ៥០,០០០ បាតសម្រាប់ការខូចខាតផ្សេងទៀតផងដែរ ។

បន្ថែមពីនេះ លោក Somsak បានបញ្ជាឲ្យមន្ត្រីមកពីការិយាល័យយុត្តិធម៌ខេត្តភាគឦសាន ចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ ហើយលោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​អនុវត្ត និង​ទូទាត់​សំណង​នេះ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បានផងដែរ ។

គួររំឭកថា ការសម្លាប់រង្គាលដោយអតីតប៉ូលិសថៃម្នាក់ឈ្មោះ Panya Khamrap អាយុ ៣៤ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍នៅឯទារកដ្ឋាននៅស្រុក Na Klang ខេត្ត Nong Bua Lamphu បានឆក់យកជីវិតមនុស្ស ៣៨ នាក់ ក្នុងនោះមានកុមារ ២៤ នាក់ ។ ក្រោយមកហេតុការណ៍នេះបានបញ្ចប់ នៅពេលដែលខ្មាន់កាំភ្លើងបានយកកាំភ្លើងមកបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីសម្លាប់ប្រពន្ធ និងកូនប្រុសនៅផ្ទះរបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ខ្មាន់កាំភ្លើង ថៃ ត្រលប់ទៅផ្ទះ បាញ់សម្លាប់ប្រពន្ធនិងកូន រួចសម្លាប់ខ្លួនតាមក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទិន្នន័យ​សំខាន់​ៗ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​​​ Los Angeles ឈានដល់​ថ្ងៃទី​៤​នេះ​​

សន្តិសុខសង្គម៣ ម៉ោង មុន

អាវុធហត្ថស្រុកអង្គរបុរី ឃាត់ខ្លួនអ្នកនេសាទ​៣​នាក់​ដែលតាំងខ្លួនជាមន្ត្រីជលផល ដកហូតបានខ្នោះដៃ និងវិទ្យុទាក់ទង

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវ ជុំវិញមន្ទីរពេទ្យកុមារជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឥណ្ឌាចាប់ខ្លួន បុរស​ម្នាក់ ក្រោយរកឃើញ​លលាដ៍​ក្បាល​ក្រពើ​នៅ​ក្នុងវ៉ាលិស

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សន្តិសុខសង្គម៨ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ១០ ម៉ោង មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម