ព័ត៌មានជាតិ
រដ្ឋមន្ត្រីថៃ បន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងអនុញ្ញាតឲ្យអ្នកស្រាវជ្រាវកម្ពុជា ទៅសិក្សាស្រាវជ្រាវនៅប្រទេសថៃ
រដ្ឋមន្ត្រីឧត្តមសិក្សាថៃ បានប្រកាសបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឲ្យទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសរបស់ខ្លួន និងក៏អនុញ្ញាតឲ្យអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្ដកម្ពុជា ទៅចូលរួមសិក្សាស្រាវជ្រាវលើវិស័យជាច្រើន នៅប្រទេសថៃផងដែរ។
ការប្រកាសយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតលោកបណ្ឌិតសាស្ត្រា ចារ្យ អនេក ឡៅថាំម៉ាថាត់ (Anek Laothammatas) រដ្ឋមន្ត្រីឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២នេះ នៅវិមានសន្តិភាព។
លោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ បានគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ លោកក៏នាំយកនូវការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំប្រទេសថៃ គោរពជូនសម្ដេចតេជោផងដែរ។
លោករដ្ឋមន្ត្រីថៃរូបនេះ បានជម្រាបជូនសម្ដេចតេជោថា គោលបំណងរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈចំណុចទីមួយ. ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត លើវិស័យវិទ្យាសាស្រ្ដ និងបច្ចេកទេស នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសថៃ។ ចំណុចទីពីរ. អនុញ្ញាតឲ្យអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្ដកម្ពុជា ទៅចូលរួមសិក្សាស្រាវជ្រាវលើវិស័យជាច្រើន រួមទាំងវិស័យតារាសាស្រ្ដ វិស័យជីវសាស្រ្ដ វិស័យអាហារសាស្រ្ដ និងវិស័យដទៃទៀត។ ចំណុចទីបី. ស្នើសុំកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។
នៅក្នុងជំនួបដដែលនេះ លោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ ក៏បានគោរពអញ្ជើញគណៈប្រតិភូកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ ដើម្បីពិនិត្យមើលលទ្ធភាពលើវិស័យ ដែលអាចពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអប់រំ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណជូនចំពោះរដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ ដែលបាននាំយកនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំប្រទេសថៃ ជូនចំពោះសម្ដេច។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្ដល់អាហារូបករណ៍, ការផ្ដល់កិច្ចសហប្រតិបត្តិការ លើការសិក្សាស្រាវជ្រាវលើវិស័យវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ព្រមទាំងវិស័យសុខាភិបាល។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ត្រូវការនិស្សិតទៅសិក្សាថ្នាក់ជំនាញ នោះគឺថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត រួមទាំងការស្រាវជ្រាវផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឲ្យមានការបន្តការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យបានល្អ និងកាន់តែស៊ីជម្រៅ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យគណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅធ្វើទស្សនកិច្ចសិក្សាតាមការអញ្ជើញរបស់រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ។ នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃម្សិលមិញ នៅប្រទេសថៃ ដោយសម្ដេចតេជោ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយ ចំពោះហេតុការណ៍នោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ