Connect with us

ព័ត៌មានជាតិ

លោកស្រី ឆាយ ស៊ីវលីន៖ ទេសចរចូលមកកម្ពុជា មានចំនួនលើសការរំពឹងទុក

បានផុស

នៅ

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​​ (CATA) មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី​” មកដល់ពេលនេះ ភ្ញៀវទេសចរពីបរទេសចូលមកកម្ពុជា មានកំណើន និងលើកការគ្រោងទុកទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់បន្តថា៖ “ជាក់ស្ដែងគិតត្រឹម ៨ ខែនេះ កម្ពុជាទទួលបានទេសចរពីបរទេស ជាង ១ លាននាក់ ហើយមកដល់សព្វថ្ងៃ អាចឡើងដល់ ១,២ លាននាក់ ដែលជាចំនួនលើសផែនការបានគ្រោងទុកទៅទៀត។ ភ្ញៀវទេសចរលេខ១​ មកពីប្រទេសថៃ បន្ទាប់មកប្រទេសវៀតណាម ចិន សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី”។

លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា គិតត្រឹមរយៈពេល ៨ខែ ដើមឆ្នាំនេះ ទេសចរមកពីប្រទេសថៃ មានចំនួន ៣៤៨ ៦៦០នាក់ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ មានចំនួន ៦០ ៣៩៨នាក់។ ទេសចរមកពីប្រទេសវៀតណាម មានចំនួន ៣២៥ ៥៤៦នាក់ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ មានចំនួន ៧ ៥៥៦នាក់។ ទេសចរមកពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួន ៥១ ៣២០នាក់ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ មានចំនួន ៣៤ ៦៤០នាក់។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​​ ខាងលើ បានឱ្យដឹងបន្ថែមថា ទេសចរមកពីសហរដ្ឋអាមេរិក មានចំនួន ៤២ ២៧៩នាក់ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ មានចំនួន ២ ៤៨០នាក់។ ទេសចរមកពីប្រទេសឥណ្ឌូនេស៊ី មានចំនួន ៣៩ ១៥៩នាក់ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ មានចំនួន ៣ ៧០៥នាក់។

ក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពី​ទេសចរណ៍ (Rethinking Tourism)» ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Harry Hwang នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​នៃអង្គការ​ទេសចរណ៍​ពិភពលោក នៅទីស្តីការក្រសួងទេសចរណ៍។ ស្របនឹងការបន្តខិតខំអនុវត្ត “ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩” ទស្សនទាន និងយោបល់នៃទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ លោក ថោង ខុន បានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីអនុវត្តអនុសាសន៍របស់សម្តេច តេជោនាយករដ្ឋមន្ត្រី រួមមាន៖ បង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍, បង្កើនការវាយតម្លៃសមត្ថភាពស្របតាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន ស្របតាមយន្តការជាតិ និងអាស៊ាន, បរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍, បង្កើនការអភិវឌ្ឍទេសចរណ៍ជនបទ, បន្តការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតធម្យម (MSMEs) ក្នុងវិស័យទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

ពលរដ្ឋ ៥ឃុំ ក្នុងមូលដ្ឋានស្រុកបាទី នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២ ឲ្យអាជ្ញាធរបើកទឹកដើម្បីស្រោចស្រពស្រូវប្រាំង

ចរាចរណ៍១១ នាទីutes មុន

រថយន្តស៊េរីទំនើប បើកដល់ផ្លូវបំបែកជាបួន ជ្រុលបុកម៉ូតូ និងកង់បីឥណ្ឌា របួសធ្ងន់ម្នាក់

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

សង្គ្រាម និងជម្លោះសំខាន់ៗក្នុងអំឡុងអាណត្តិរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម