Connect with us

សេដ្ឋកិច្ច

អ្នកជំនាញបារម្ភពីអនាគតអចលនទ្រព្យ និងសុខភាពហិរញ្ញវត្ថុ​របស់ពលរដ្ឋជុំវិញកម្ចីទិញផ្ទះ

បានផុស

នៅ

ពលរដ្ឋកម្ពុជា បានប្រើកម្ចីធនាគារ ដើម្បីទិញចលនទ្រព្យមាន ដូចជា ដី ផ្ទះ ខុនដូ ក្នុងកម្រិតមួយដ៏ខ្ពស់ ស្របពេលដែលវិស័យអចលនទ្រព្យ បច្ចុប្បន្នកំពុងស្ថិតនៅលើបន្ទាត់ពណ៌ទឹកក្រូច ដោយមានការផ្គត់ផ្គង់​លើសចំនួនទាំងបុរី និងខុនដូ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញអចលនទ្រព្យ មានការព្រួយបារម្ភចំពោះកំណើននៃការប្រើកម្ចីដោយខ្វះមូលដ្ឋានចំណេះដឹងហិរញ្ញវត្ថុ និងអចលនទ្រព្យ អាចធ្លាក់ចូលក្នុងបំណុលកាន់តែជ្រៅទៅៗ។

លោក ឡោ វិចិត្រ អ្នកបច្ចេកទេស និងមានការស្រាវជ្រាវកម្រិតខ្ពស់ នៃសមាគមអចលនទ្រព្យសកល (GRA) រាជធានីភ្នំពេញ បានលើកឡើងដូច្នេះថា« ខ្ញុំមានការព្រួយបារម្ភពីអនាគតនៃវិស័យអចលនទ្រព្យ ក៏ដូចជាសុខភាព​ហិរញ្ញវត្ថុរបស់ប្រជាជន ដែលជាប់បំណុលក្នុងការបង់លំនៅឋាន ជាមួយអ្នកអភិវឌ្ឍក្នុងអត្រាការប្រាក់ខ្ពស់ជាងធនាគារ។ ក្នុងស្ថានភាពនេះដែរ ធនាគារមួយចំនួនបានបិទកម្ចីទិញផ្ទះ ឬខុនដូ ដែលនេះជាសញ្ញាមួយមិនល្អនោះទេ ប្រសិនបើ​ប្រជាពលរដ្ឋខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងមូលដ្ឋានផ្នែកវិស័យអចលនទ្រព្យ»។

លោកបន្តថា ទោះជាតម្លៃអចលនទ្រព្យមិនឡើងខ្លាំង តែអត្រាការ​ប្រាក់ខ្ពស់ជាងកំណើនតម្លៃ ធ្វើឱ្យមានការខាតបង់ច្រើន ស្របពេលដែលអតិផរណាកើនឡើង អំណាចនៃការទិញថយចុះ ហើយប្រាក់ចំណូល ឬប្រាក់ខែនៅដដែល ការជាប់​បំណុល នឹងចូលដល់បន្ទាត់ក្រហម ឬម្ចាស់គម្រោងរឹបអូសយកវិញ ក្រោយពីបង់បានមួយឆ្នាំហើយ​គ្មានលទ្ធភាពបង់​បន្ត។

«ចំណុចនេះ នឹងធ្វើឱ្យប្រជាជនមួយចំនួនដែលមានជីវភាពក្ររិតតែក្រថែមទៀត មិនមែនវិនិយោគទៅមាននោះទេ មានន័យថា ពួកគេមិនបានគិតពីប្រាក់ចំណូល និងអតិផរណា រួមទាំងចំណេះដឹងមូលដ្ឋាននៃការជាប់អត្រាការប្រាក់​ជាមួយអ្នកអភិវឌ្ឍន៍ ដែលនាំឱ្យមានហានិភ័យ »។ នេះជាការបន្ថែមរបស់លោក ឡោ វិចិត្រ។

អ្នកជំនាញរូបនេះ បានផ្តល់ជាទស្សនថា ពលរដ្ឋត្រូវសិក្សាពីប្រាក់ចំណូល និងចំណាយយ៉ាងតិច២ឆ្នាំ មុននឹងសម្រេច​ចិត្ត​ទិញ ឬបង់រំលស់ផ្ទះ ឬខុនដូ។ មានន័យថា ត្រូវមានរបាយការណ៍លម្អិត ដូចជា ត្រូវដឹងថារយៈពេលពីរឆ្នាំ យើងអាច​រក​ចំណូលបានប៉ុន្មាន ការចំណាយលើបន្ទុកគ្រួសារ ចំណាយលើវត្ថុប្រើប្រាស់ចាំបាច់ប៉ុន្មាន បង់ថ្លៃសាលាកូនប៉ុន្មាន និងចំណាយផ្សេងៗទៀត មុននឹងសម្រេចិត្តវិនិយោគ ឬទិញផ្ទះ ដើម្បីបង្ការហានិភ័យ។

លោក វិចិត្រ សង្កត់ធ្ងន់ថា មុននឹងសម្រេចចិត្តទិញដី ផ្ទះ ឬខុនដូ គួរតែស្វែងយល់ចំណេះដឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ និងអចលនទ្រព្យ ជាពិសេសត្រូវតែតាមដានព័ត៌មានអំពីវិស័យនេះ ដើម្បីជៀសផុតពីការធ្លាក់ខ្លួនចូលក្នុង​បំណុលកាន់តែ​ជ្រៅទៅៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម