សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី ជាមួយរថយន្តព្រូស បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់
បាត់ដំបង ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដី ប៉ះជាមួយរថយន្តព្រូស។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើផ្លូវហាយវេ កាលពីវេលាម៉ោង៤ និង ១០ នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ស្ថិតលើផ្លូវខ្វែង ក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង រវាងឡានដឹកដីនឹងឡានព្រូស។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកដីបានបើកបរចុះពីលើស្ពានឆ្លងស្ទឹងសង្កែ តាមបណ្តោយផ្លូវហាយវេ ក៏បះជាមួយរថយន្តព្រូស ហើយអូសទៅមុខរាប់សិបម៉ែត្រ បណ្តាលអោយមនុស្ស៣នាក់បានបាត់បង់ជីវិតភ្លាមៗជាប់ក្នុងឡាន តែម្តង។
ខណៈនោះដែរ សមត្ថកិច្ចបានទាញសាកសព ចេញបានម្នាក់ហើយ នៅសព២នាក់ទៀតជាប់នៅក្នុងរថយន្តដោយមិនអាចយកចេញបានឡើយ ចំណែកតៃកុងឡានធំ រត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកសម្រាប់អត្តសញ្ញាណសព គេគ្រាន់តែដឹងថា មានម្នាក់គឺជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទចល័តមួយក្នុងខេត្តបាត់ដំបង តែប៉ុណ្ណោះ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់