Connect with us

ព័ត៌មានជាតិ

សហភាព​អឺរ៉ុប​ ប្តេជ្ញាបន្តជួយអភិវឌ្ឍន៍​កម្ពុជា​លើ​វិស័យ​កសិកម្ម​ និង​​ជលផល

បានផុស

នៅ

សហភាពអឺរ៉ុប បានប្តេជ្ញាបន្តជួយកម្ពុជា លើវិស័យកសិកម្ម ដើម្បីឈានទៅសម្រេចបានគោលដៅក្នុងការនាំចេញផលិត​ផលជលផល​កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនាពេលអនាគត។

លោក​ស្រី Charlina Vicheva អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​សមុទ្រ​ និង​ជលផល​ ​នៃ​សហ​ភាព​អឺរ៉ុប បាន​បញ្ជាក់​ថា សហភាព​អឺរ៉ុប​ នឹង​នៅ​តែ​បន្ត​ធ្វើ​ភាព​ជា​ដៃ​គូ​អភិវឌ្ឍន៍​ជា​មួយ​កម្ពុជា​ លើ​វិស័យ​កសិកម្ម​ ព្រម​ទាំង​អនុវិស័យ​ជលផល​ផង​ដែរ។ លោក​ស្រី បាន​អះអាង​បែប​នេះ​ នៅក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាល​ពី​ថ្ងៃទី ០៧ ខែ​តុលា ឆំា្ន​២០២២​ នៅ​អគ្គនាយកដ្ឋាន​កិច្ច​ការ​សមុទ្រ ​និង​ជលផល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោល​ដៅ​របស់​កម្ពុជា​ ក្នុង​ការ​នាំចេញ​ផលិតផល​ជលផល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នា​ពេល​អនាគត លោក​ស្រី Charlina Vicheva បាន​បង្ហាញ​អំពី​ឆន្ទ:​គាំ​ទ្រ និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​អនុវត្ត​កិច្ចការ​សំខាន់ៗ​ចាំបាច់​មួយ​ចំនួន​ទាំង​គោល​នយោបាយ​ បទដ្ឋាន​គតិយុត្តិ ​លក្ខណៈ​បច្ចេកទេស ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​របស់​គណ:កម្មការ​សហភាព អឺរ៉ុប​ទាក់ទង​ទៅ​នឹង​គុណភាព សុវត្ថិភាព​ចំណីអាហារ អនាម័យ និង​ភូតគាម​អនាម័យ។ មិន​តែ​ប៉ុណ្ណោះ ​លោក​ស្រី ​បាន​ជម្រាប​លោក ​វេង​ សាខុន​ ថា​ សហភាព​អឺរ៉ុប​រីករាយ​ និង​បន្ត​គាំ​ទ្រ​ភាគី​កម្ពុជា​ជានិច្ច​ ទាំង​ហិរញ្ញប្បទាន បច្ចេកទេស ជា​ពិសេស​ការងារ​គ្រប់គ្រង និង​ការ​តាម​ដាន​ការ​អនុវត្ត​នានា ដើម្បី​រួមគ្នា​បំបាត់​ចោល​នៃ​ការ​នេសាទ​ខុស​ច្បាប់ គ្មាន​ការអនុញ្ញាត និង​គ្មាន​របាយការណ៍​ពី​ដែន​សមុទ្រ​កម្ពុជា និង​នៅ​ដែន​សមុទ្រ​អន្តរជាតិ ដើម្បី​ធានា​បានដល់​ការ​ការពារ​ធនធាន​ជលផល​សមុទ្រ​ប្រកប​ដោយ​និរន្តរភាព។

ជា​ការ​ឆ្លើយ​តប​ លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណ:កម្មការសហភាពអឺរ៉ុប តាមរយ:លោកជំទាវជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជល ផល ដែលបានជួយឧបត្ថម្ភគាំទ្រ​ទាំងបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការជួយអភិវឌ្ឍន៍វិស័យជលផលកម្ពុជា។ លោករដ្ឋមន្រ្តី បាន​បញ្ជាក់​ថា ​ជំហរ​របស់​កម្ពុជា​ ក្នុង​ការ​សហការ​ជា​មួយ​សហភាព​អឺរ៉ុប ​គឺ​ដើម្បី​សម្រេច​ការងារ​នេះ ជា​ពិសេស​​ពេល​ដែល​ច្បាប់​ស្តី​ពី​ជលផល​ថ្មី​បាន​ចូល​ជា​ធរមាន​នា​ពេល​ឆាប់ៗ​ខាង​មុន​នេះ​។ មួយវិញទៀត មន្ត្រី​ជំនាញ​នៃ​ភាគី​ទាំង​សងខាង​ រួម​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​នេះ​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​វិស័យ​ជលផល​កម្ពុជា៕

​ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

សេដ្ឋកិច្ច៣៧ នាទីutes មុន

ប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះ ១០០ រៀល ក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

នេន ទុំ
ជីវិតកម្សាន្ដ៤៦ នាទីutes មុន

នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច

សង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម៤៩ នាទីutes មុន

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម