កីឡា
ប្រធានាធិបតីឥណ្ឌូណេស៊ី ៖ FIFA នឹងមិនដាក់ទណ្ឌកម្មប្រទេសខ្លួន ជុំវិញសោកនាដកម្មបាល់ទាត់ឡើយ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយថា ប្រទេសនេះនឹងមិនប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) នោះទេ បន្ទាប់ពីការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកខាងក្នុងពហុកីឡដ្ឋាន ដែលបិទជិតពាក់កណ្ដាល និងបានបណ្ដាលឲ្យមានការប៉ះទង្គិចនៅច្រកចេញ ដោយបានសម្លាប់មនុស្ស ១៣១ នាក់ ក្នុងនោះមានកុមារ ១៧ នាក់។
លោក Joko Widodo បាននិយាយថា ប្រធាន FIFA លោក Giani Infantino បានសរសេរនៅក្នុងលិខិតមួយទៅកាន់គាត់អំពីកិច្ចសហប្រតិបត្តិការដ៏មានសក្ដានុពលរវាងប្រទេសឥណ្ឌូណេស៊ី និង FIFA ហើយប្រទេសនេះ នឹងនៅតែធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម ២០ ឆ្នាំ (U-20 FIFA World Cup) ឆ្នាំក្រោយ ដែលមានការចូលរួមដោយប្រទេសចំនួន ២៤ មកពីទ្វីបចំនួន ៥ ផ្សេងៗគ្នា។
លោក Widodo បាននិយាយក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញ YouTube របស់ការិយាល័យប្រធានាធិបតីកាលពីល្ងាចថ្ងៃសុក្រថា ៖ «ផ្អែកលើលិខិតនោះ សូមអរគុណព្រះ បាល់ទាត់ឥណ្ឌូណេស៊ី មិនត្រូវបានដាក់ទណ្ឌកម្មដោយ FIFA ទេ»។
នៅក្នុងពិធីសារសុវត្ថិភាព, FIFA ណែនាំមិនឲ្យមានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុង ឬជុំវិញពហុកីឡដ្ឋាននោះទេ ហើយណែនាំឲ្យបើកទ្វារគ្រប់ច្រកចេញទាំងអស់គ្រប់ពេលក្នុងអំឡុងពេលប្រកួត។ ខណៈពេលដែលច្បាប់ទាំងនោះត្រូវបានចាត់ទុកថាជាស្តង់ដារសុវត្ថិភាព ពួកគេមិនអនុវត្តចំពោះលីគក្នុងស្រុកទេ ហើយ FIFA មិនមានសិទ្ធិអំណាចលើរបៀបដែលរដ្ឋាភិបាលក្នុងតំបន់ និងប៉ូលិសគ្រប់គ្រងហ្វូងមនុស្សនោះផងដែរ។
លោកប្រធានាធិបតី Widodo បានទៅទស្សនាកីឡដ្ឋានបាល់ទាត់ Kanjuruhan ក្នុងទីក្រុង Malaang កាលពីថ្ងៃពុធ ហើយបាននិយាយថា ទ្វារចាក់សោជាច្រើនបានរួមចំណែកដល់គ្រោះមហន្តរាយដែលកើតឡើង បន្ទាប់ពីការប្រកួតលីគរវាងម្ចាស់ផ្ទះ Arema FC និង Persebaya Surabaya កាលពីថ្ងៃទី ០១ ខែតុលា។
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ដែលស្គាល់ក្នុងស្រុកថា PSSI បានតស៊ូជាយូរណាស់មកហើយ ក្នុងការគ្រប់គ្រងការប្រកួតក្នុងស្រុក។
ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ (U-20 FIFA World Cup) នៅឆ្នាំក្រោយ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍបាល់ទាត់របស់ប្រទេសឥណ្ឌូណេស៊ី ដោយបង្កើនក្តីសង្ឃឹមថា ការប្រកួតដ៏ជោគជ័យមួយ នឹងបង្វែរបញ្ហាដែលអូសបន្លាយជាយូរមកនៅក្នុងប្រទេសដែលមានប្រជាជនជាង ២៧៧ លាននាក់មួយនេះ។
តាំងពីសប្ដាហ៍មុន លីគក្នុងស្រុកត្រូវបានផ្អាក។ លោក Widodo បានបញ្ជាឲ្យរដ្ឋមន្ត្រីកីឡា អគ្គស្នងការនគរបាលជាតិ និងសហព័ន្ធបាល់ទាត់ ធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ លើការប៉ះទង្គិចនៅកីឡដ្ឋានដ៏សាហាវនេះ។
លោកបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានយល់ព្រមចាត់វិធានការសហការជាមួយ FIFA និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី ដើម្បីបង្កើនសុវត្ថិភាពកីឡដ្ឋាន ដើម្បីទប់ស្កាត់សោកនាដកម្មមួយផ្សេងទៀត៕
ប្រភព ៖ AP – Associated Press
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍២២ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤