Connect with us

ព័ត៌មានជាតិ

​ខេត្ត​បាត់ដំបង​ កំពុង​ចុះ​ស្រាវជ្រាវ​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ខ្មែរ​២​នាក់ ​ឆ្លង​កូ​វីដ​១៩​មកពី​ថៃ

បានផុស

នៅ

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា​ ថ្ងៃនេះ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​ បាន​និង​កំពុង​ចុះ​ស្រាវជ្រាវ​រក​អ្នក​ ដែល​បាន​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាមួយ​ស្ត្រី​ខ្មែរ​២​នាក់​ឆ្លង​កូ​វីដ​១៩​ ដែល​ទើប​មកពី​ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឱសថ បណ្ឌិត វឿ​ង ប៊ុន រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​ មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ធ្នូ​នេះ​ថា​«​ថ្ងៃនេះ​និង​ថ្ងៃជា​បន្តបន្ទាប់​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​ខេត្ត​បាន​និង​កំពុង​ចុះ​តាមដាន​ស្រាវជ្រាវ​រក​អ្នក​ ដែល​បាន​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាមួយ​ស្ត្រី​ខ្មែរ​២​នាក់​ ឆ្លង​កូ​វីដ​១៩​ ដែល​ទើប​មកពី​ប្រទេស​ថៃ​ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​ កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​ជា​បន្ត​ទៀត​»​។​

លោក​បាន​បន្ត​ថា ​ស្ត្រី​ដែល​ឆ្លង​កូ​វីដ​១៩​ចំនួន​២​នាក់​នោះ ​ទី​១​មាន​អាយុ ៣៦​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ដា​ ឃុំ​បឹងរាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ ធ្វើការ​នៅ​កាស៊ីណូ​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ​ មក​កម្ពុជា​តាម​ច្រក​របៀង​ចាន់​គី​រី​ថ្ងៃទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០២០​ មិន​មាន​ចេញ​រោគសញ្ញា​ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ នៅ​វិទ្យាល័យ​កំរៀង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ និង​បាន​យក​សំណាក​ថ្ងៃ​ទី​២៩​ធ្នូ​ឆ្នាំ​២០២០ ​និង​ដឹង​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​ ថ្ងៃ​ទី​៣០ ខែ​ធ្នូ ​ឆ្នាំ​២០២០​។ លោក​បាន​បន្តថា ​អ្នក​សម្រាក​នៅ​ក្នុង​បន្ទប់ ២​នាក់​ជាមួយ​ស្ត្រី​នោះ​ ត្រូវ​តាមដាន​យ៉ាង​ហ្មត់ចត់ ​ដោយ​បាន​យក​សំណាក​ម្ដងទៀត​នៅ​៤៨​ម៉ោង​ក្រោយ​។

​ចំណែក​ស្ត្រី​ខ្មែរ​ម្នាក់ទៀត ​មាន​អាយុ​៣៣​ឆ្នាំ ​នៅ​ផ្សារ​ព្រំ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ជា​អ្នកលក់​ខោអាវ​នៅ​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ​ មក​តាម​ច្រក​អូរ​ដា​នៅ​ថ្ងៃទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០២០ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​វិទ្យាល័យ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង​ មិន​មាន​ចេញ​រោគសញ្ញា​បាន​យក​សំណាក​នៅ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២០​។ លោក​បាន​បន្ថែមថា ​អ្នក​សម្រាក​នៅ​បន្ទប់​៦​នាក់​ជាមួយ​ស្ត្រី​នោះ ​ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ នឹង​ត្រូវ​យក​សំណាក​ម្ដងទៀត​នៅ​ថ្ងៃ​ទី​១​ ខែ​មករា ​ឆ្នាំ​២០២១​។ លោក​បាន​បន្ត​ទៀត​ថា រ​យៈ​ពេល​១០​ថ្ងៃនេះ​ មាន​ពលករ​មកពី​ថៃ​សរុប​ចំនួន ១២៦៦​នាក់​ ស្រី​៥៣៧​នាក់​ ក្នុង​នោះ​ចូល​តាម​ច្រក​ខេត្ត​បាត់ដំបង​ចំនួន​៧៣១​នាក់ ​ស្រី​៣០៧​នាក់​ យក​សំណាក់​សរុប​១០២០​នាក់​ ស្រី​៤១៦​នាក់ ​ក្នុង​ខេត្ត​ចំនួន​៦៤១ នាក់​ស្រី​២៥៦​នាក់​ ក្នុង​នោះ​មាន​២​នាក់​ មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ ខេត្តបាត់ដំបង​។

​​គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៣៦៦​នាក់​ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន ៣៦១​នាក់ និង​អ្នកជំងឺ​៥​នាក់ កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ក្តៅៗ​ព័ត៌មាន​ពី​ព្រំដែន ពលករ​ខ្មែរ​មកពី​ថៃ​ពីរនាក់ ​ឆ្លង​កូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២១ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម