Connect with us

សន្តិសុខសង្គម

មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទម្នាក់​ គាំងបេះដូងស្លាប់ក្នុងក្លឹបហាត់ប្រាណ

បានផុស

នៅ

មន្ត្រី​នៃមន្ទីរអភិវឌ្ឍន៍ជនបទ នៃខេត្តសៀមរាប ម្នាក់បានស្លាប់ ខណៈកំពុងហាត់ប្រាណក្នុងក្លឹបហាត់ប្រាណយីហោ សាច់ដុំអង្គរ (ទល់មុខស្ពានអាងក្រពើ) ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានចូលហាត់ប្រាណក្នុងក្លឹបខាងលើ ដោយដើរម៉ាស៊ីន បានប្រហែល២០នាទី ស្រាប់តែមានអាការៈមិនស្រួស ហើយចុះពីម៉ាស៊ីនអង្គុយលើឥដ្ឋការូដួលដាច់ខ្យល់ស្លាប់តែម្តង។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចចម្រុះចុះដល់កន្លែងកើតហេតុ ពិនិត្យសាកសព និងសាកសួរអ្នកជាប់ពាក់ព័ន្ធបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១៩និង០០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ឈ្មោះ គង់ បូណារ័ត្ន ភេទប្រុស បានចូលមកហាត់ប្រាណ ដោយដើរម៉ាសុីនរយ:ពេលប្រហែល២៥នាទី ក៏សម្រាកស្រាប់តែពេលនោះរូបគាត់មានអាការៈទន់ខ្លួនដោយដៃខាងស្តាំរបស់គាត់ច្រត់ទៅលើដៃម៉ាសុីន ខ្លួនគាត់បានទន់ចុះក្រោម ទឹកមុខស្លេកស្លាំង បបូរមាត់ឡើងពណ៌ស្វាយ ហើយដួលទៅលើឥដ្ឋការូ ភ្លាមនោះរូបនាងបានស្រែកហៅឲ្យភ្ញៀវដ៏ទៃទៀតឲ្យជួយសង្គ្រោះបឋម និងទាក់ទងហៅឡានពេទ្យ ប៉ុន្តែគាត់បានដាចខ្យល់ស្លាប់មុនឡានពេទ្យមកដល់។

តាមការបំភ្លឺសាក្សីឈ្មោះ ឈឿង សល់ ភេទប្រុស អាយុ៤៦ឆ្នាំ ជាភ្ញៀវដែលបានហាត់ប្រាណ បានរៀបរាប់ថា ខណៈពេលដែលរូបគាត់កំពុងហាត់ប្រាណដោយធាក់កង់ មានភ្ញៀវម្នាក់ទៀតឈ្មោះ គង់ បូណារ័ត្ន ដែលកំពុងដើរលើម៉ាសុីននៅពីមុខរូបគាត់មានអាការៈមិនស្រួល ហើយបានដួលទៅលើឥដ្ឋការូ ភ្លាមនោះរូបគាត់បានជួយសង្គ្រោះបឋម ដោយធ្វើចលនាបេះដូង ហើយម្ចាស់ទីតាំងបានទូរស័ព្ទហៅរថយន្តសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាបមុនរថយន្តសង្គ្រោះ​មកដល់។

តាមការបំភ្លឺរបស់ឈ្មោះ ធួន គង់ ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធសព បានឲ្យដឹងថា ជនរងគ្រោះជាប្តីមានជំងឺប្រចាំកាយដូចជា ជំងឺក្រពះ និងជំងឺលើសឈាម ហើយប្រើប្រាស់ថ្នាំជាប្រចាំ ចំណែករង្វាស់ឈាមចន្លោះពី១៤ទៅ១៥។  រៀងរាល់ពេលដែលប្រឹងរត់ហាត់ប្រាណលើម៉ាស៊ីន ជនរងគ្រោះតែងតែមានអាការ:វិលមុខ ឈឺក្បាល ទាមទារឲ្យមានការសម្រាក។ ក្នុងនោះនៅក្រោយពេលកើតហេតុ តាមរយ:ការពិនិត្យ និងការសន្និដ្ឋានពីនគរបាលជំនាញ និងគ្រូពេទ្យផ្នែកកោសល្យវិច័យថា សពស្លាប់ដោយសារគាំងបេះដូង គឺរូបគាត់ និងក្រុមគ្រួសារឯកភាពទទួលស្គាល់តាមការសន្និដ្ឋាននេះ និងទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤០ នាទីutes មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម