Connect with us

ព័ត៌មានអន្ដរជាតិ

ប្រវត្តិមិនធម្មតា របស់មេបញ្ជាការថ្មី ដែលលោក ពូទីន ទើបតែងតាំងឲ្យដឹកនាំសង្គ្រាមនៅ​ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានតែងតាំងឧត្តមសេនីយ៍ Sergey Surovikin ឲ្យដឹកនាំប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីយោធារងបរាជ័យជាបន្តបន្ទាប់ និងភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងនៅក្នុងប្រទេសរុស្ស៊ី ជុំវិញការលុកលុយអ្នកជិតខាងរបស់ខ្លួន។

លោក Sergey Surovikin (ឆ្វេង) និងលោក វ្ល៉ាឌីមៀរ ពូទីន

ការតែងតាំងកាលពីថ្ងៃសៅរ៍ទី០៨ខែតុលា ធ្វើឡើងបន្ទាប់ពីការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ីពីររូប ខណៈទីក្រុង កៀវ ដណ្តើមបានមកវិញ នូវទឹកដីដែលធ្លាក់ទៅដៃរុស្ស៊ី នៅភាគឦសាន និងភាគខាងត្បូងប្រទេសអ៊ុយក្រែន។

ការតែងតាំងក៏កើតឡើងផងដែរ​ ចំពេលទីក្រុងមូស្គូ រងការវាយប្រហារដ៏ធំមួយបន្ទាប់ពីការបំផ្លិចបំផ្លាញផ្នែកខ្លះនៃស្ពាន Kerch ដែលជាតំណភ្ជាប់ដ៏សំខាន់ រវាងរុស្ស៊ីនិងតំបន់គ្រីមៀ ដែលរុស្ស៊ីបានកាត់បញ្ចូលជាឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤។

តើលោក Surovikin ជានរណា?

ឧត្តមសេនីយ៍រូបនេះ កើតនៅឆ្នាំ១៩៦៦ ក្នុងទីក្រុង Novosibirsk នៃតំបន់ស៊ីបេរី។ គាត់ត្រូវបានប្រកាសក្នុងខែមិថុនា ជាប្រធានក្រុមយោធាភាគខាងត្បូងរបស់រុស្ស៊ី ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។

លោក Sergey Surovikin

លោកទទួលងារជាវីរបុរសនៃប្រទេសរុស្ស៊ី និងទទួលបានមេដាយសម្រាប់តួនាទីរបស់គាត់នៅប្រទេសស៊ីរីក្នុងឆ្នាំ២០១៧ ជាកន្លែងដែលគាត់បានដឹកនាំបេសកកម្មយោធារុស្ស៊ី ក្នុងនាមជាមេបញ្ជាការកងកម្លាំងអាកាស។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានគោលនយោបាយការពារជាតិអាមេរិក Jamestown Foundation ឲ្យដឹងថា គាត់ត្រូវបានគេស្គាល់ថា ជាមនុស្សគ្មានមេត្តា នៅក្នុងយោធារុស្ស៊ី។

លោក Sergey Surovikin (ឆ្វេង) និងលោក វ្ល៉ាឌីមៀរ ពូទីន

លោក Surovikin បានបង្ហាញភាពលេចធ្លោនៅក្នុងជួរកំពូល នៃអគ្គសេនាធិការ និងក្រសួងការពារជាតិបន្ទាប់ពីឆ្នាំ២០០៨ កំឡុងពេលកំណែទម្រង់យោធារ៉ាឌីកាល់។ 

លោក Surovikin បានជាប់ពន្ធនាគារពីរដង។ លើកដំបូង គាត់ជាប់រយៈពេល៦ខែ បន្ទាប់ពីទាហាននៅក្រោមបញ្ជារបស់គាត់ បានសម្លាប់បាតុករបីនាក់ក្នុងទីក្រុងមូស្គូ អំឡុងពេលរដ្ឋប្រហារខែសីហាឆ្នាំ១៩៩១ មុនចុងបញ្ចប់នៃសហភាពសូវៀត។ ក្រោយមក គាត់ត្រូវបានដោះលែងដោយគ្មានការកាត់ទោស។ ៤ឆ្នាំក្រោយមក គាត់បានទទួលការកាត់ទោសសម្រាប់ការជួញដូរអាវុធខុសច្បាប់។

លោក Sergey Surovikin

ឧត្តមសេនីយ៍រូបនេះ ត្រូវបានគេចោទប្រកាន់ថា ជាអ្នកមើលការខុសលើការទម្លាក់គ្រាប់បែកដ៏ឃោរឃៅ ដែលបានបំផ្លាញទីតាំងភាគច្រើននៃទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី ជាកន្លែងដែលរុស្ស៊ី បានធ្វើអន្តរាគមន៍លើភាគីលោក បាសា អាល់អាសាដ។

នៅក្នុងរបាយការណ៍ដែលបោះពុម្ពផ្សាយក្នុងខែតុលាឆ្នាំ២០២០, អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយឈ្មោះគាត់ថាជាមេបញ្ជាការម្នាក់ ដែលអាចទទួលខុសត្រូវលើការបញ្ជាសម្រាប់ការរំលោភបំពាន ក្នុងអំឡុងពេលនៃការវាយលុកឆ្នាំ ២០១៩-២០២០ នៅខេត្ត អ៊ីដលីប របស់ប្រទេសស៊ីរី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ពូទីន អះអាងថា អ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មលើស្ពាន គ្រីមៀ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម