Connect with us

ព័ត៌មានជាតិ

ធ្វើលិខិតថ្កោលទោស ត្រូវចំណាយអស់ប៉ុន្មាន ប្រើរយៈពេលប៉ុន្មានថ្ងៃ?

បានផុស

នៅ

មន្រ្តីក្រសួងយុត្តិធម៌បានបង្ហាញពីតម្លៃ និងរយៈពេលសម្រាប់ការ​ធ្វើ​លិខិត​ថ្កោលទោស។

លោក នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុងសន្និសីទកាលពីសប្តាហ៍មុនថា ការធ្វើលិខិតថ្កោលទោស បែងចែកខុស​គ្នា​​រវាង​ជនជាតិខ្មែរនិងជនបរទេស។ ការ​ធ្វើលិខិត​ថ្កោលទោស សម្រាប់​ពលរដ្ឋខ្មែរ​ទូទៅប្រើប្រាស់លិខិតថ្កោលទោសប្រភេទលេខ ៣។

លោក នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួង​យុត្តិធម៌
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ នាក់ សើគីរីន បន្ត​ថា សម្រាប់ជនជាតិខ្មែរ ការធ្វើលិខិតថ្កោលទោសតម្រូវឯកសារដូចតទៅ៖

-ពាក្យសុំព្រឹត្តិបត្រថ្កោលទោស ០១ ច្បាប់ មានបិទរូបថត ៤X៦ (១ សន្លឹក)
-ប្រវត្តិរូបសង្ខេប ០១ ច្បាប់
-សំបុត្របញ្ជាក់កំណើត និង​សៀវភៅស្នាក់នៅច្បាប់ដើម ព្រម​ទាំង​ថត​ចម្លង​ ស-ខ្មៅ (០១ច្បាប់)
-​ប័ណ្ណសម្គាល់ខ្លួន​​សិស្សនិស្សិត​ដែល​មាន​សុពលភាព (បើសិននៅរៀន)។

តម្លៃសេវា (សម្រាប់​ពលរដ្ឋទូទៅ)៖

-តម្លៃសេវា ៖ ៣០ ០០០ រៀល
-រយៈពេល ៖ ២០ថ្ងៃ (ថ្ងៃធ្វើការ)
-សុពលភាព ៖ ៣ខែ

តម្លៃ​សេវាធម្មតា (សម្រាប់សិស្សនិស្សិត)

-តម្លៃសេវា ៖ ១០ ០០០ រៀល
-រយៈពេល ៖ ២០ថ្ងៃ (ថ្ងៃធ្វើការ)
-សុពលភាព ៖ ៣ខែ

សេវាឆាប់រហ័ស (សម្រាប់សិស្សនិស្សិត)៖

-តម្លៃសេវា ៖ ២០ ០០០ រៀល
-រយៈពេល ៖ ១២ថ្ងៃ (ថ្ងៃធ្វើការ)
-សុពលភាព ៖ ៣ខែ

បញ្ជាក់៖ ពាក្យសុំព្រឹត្តិបត្រថ្កោលទោស និង​ប្រវត្តិរូបសង្ខេប​អា​ចទាញ​យក​​ពី​វេបសាយក្រសួង​ ឬ​ទៅ​យក​ផ្ទាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៧ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម