ព័ត៌មានជាតិ
វគ្គបណ្ដុះបណ្ដាលស្ដីពីវិធានការការបង់ពន្ធ និងផលប៉ះពាល់នៃការប្រើបា្រស់បារី
វគ្គបណ្ដុះបណ្ដាល ស្ដីពីវិធានការពន្ធថ្នាំជក់ ធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នៃសណ្ឋាគារ វិមាននាគថ្មី កាលពីថ្ងៃទី៦-៧ នែតុលា ដែលរៀបចំឡើងដោយលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា។
ទោះបីយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពីផលប៉ះពាល់ថ្នាំជក់តាមរយៈកម្មវិធី អប់រំផ្សព្វផ្សាយ តាមគ្រឹះស្ថានសិក្សា ឬកម្មវិធី យុវជន ផ្សាយតាមទូរទស្សន៍ វិទ្យុ សារព័ត៌មាននានា facebook youtube ខិតប័ណ្ណ ប៉ាណូក្តី តែក៏មិនទាន់បានប្រសើរ 100% ដែរ គឺនៅមានការលួចលាក់ជក់បារីរបស់យុវវ័យសិស្សសាលាមួយចំនួនដែលពុំគិតដល់អាយុជីវិតពីសុខភាពឡើយ។
ប្អូនស្រី វីណា និង ចែមុំ ដែលជាអាជីវករលក់ដូរគ្រឿងចាប់ហួយនៅខេត្តកំពង់ឆ្នាំង បានរៀបរាប់ថា ខ្ញុំលក់ដូរអីវ៉ាន់គ្រប់មុខតែលក់បារីតិចតួចទេពេលនេះដោយសារមានអ្នកខ្លះចេះតែសួររក ទើបខ្ញុំលក់បន្ថែមខ្លះៗទៅ។ ខ្ញុំបានយល់ដឹងពីផលប៉ះពាល់នៃការជក់បារីនេះដែរ នាំឲ្យប៉ះពាល់ដល់សុខភាព។ តែធ្វើម៉េចបើមានអ្នកសួររកយើងដាក់លក់ឲ្យតែមានខ្លះៗទៅ ខ្ញុំឃើញយុវវ័យខ្លះគាត់មកទិញបារីជក់ដើម្បីភាពសង្ហាររបស់គេក៏មិនដឹងដែរតែយើងក៏បានជួយដាស់តឿនទៅគាត់ បើជក់បារីសូមជក់ឲ្យឆ្ងាយពីទីប្រជុំជនដែលនាំឲ្យមានផ្សែងទៅលើអ្នកដែលមិនចេះជក់ នាំឲ្យខូចសុខភាពដល់ពួកគេ អាចបង្កទៅជាជំងឺផ្សេងៗបាន។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត មុំគង់ មានប្រសាសន៍ថា ការជក់ថ្នាំនាំឲ្យខាតបង់ជាច្រើនដូចជាប៉ះពាល់ដល់សុខភាព។ នេះបើយោងតាមអង្គការសុខភាពពិភពលោក ការប្រើប្រាស់ថ្នាំជក់បានបង្កទៅជាជំងឺផ្សេងៗដូចជា ដាច់សរសៃឈាមក្នុងខួរក្បាល ស្ទះសរសៃឈាម បេះដូងត្បៀត ទងសួតរ៉ាំរ៉ៃពិសេស ជំងឺមហារីកសូត និងបំពង់ខ្យល់ដែលមានប្រជាជនកម្ពុជាប្រមាណ 15000នាក់ស្លាប់ ជារៀងរាល់ឆ្នាំដោយសារការប្រើប្រាស់ថ្នាំជក់ និងប្រមាណ 8 លាននាក់ក្នុង១ឆ្នាំ លើពិភពលោក។ ក្នុងនោះ១លាននាក់ជាអ្នកស្រូបផ្សែងបារីពីនាក់ជក់។
ការប៉ះពាល់សេដ្ឋកិច្ចវិញលោកបានបង្ហាញថា ដូចជាការខាតបង់សេដ្ឋកិច្ច ស្លាប់មុនអាយុ ការងារថយចុះ។ ចំណាយពេលវេលាទៅព្យាបាលជំងឺដែលបង្ករដោយការប្រើប្រាស់ផលិតផលថ្នាំជក់ បើសិនគិតជាទឹកប្រាក់ជារៀងរាល់ឆ្នាំ កម្ពុជាខាតបង់ប្រមាណ 649 លានដុល្លារ ស្មើរនឹង៣ភាគរយ GDP របស់កម្ពុជា។
ទាក់ទងចំពោះបរិស្ថានវិញ បើយោងតាមមជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចល្អ ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ពិភពលោក G GT C លោកបន្តថា ការផលិតថ្នាំជក់នៅលើពិភពលោកបាន បំផ្លាញព្រៃឈើប្រមាណ៥ភាគរយ នៃព្រៃឈើបាត់បង់សារុប និងបង្កើតជាកាកសំណល់រឹងប្រមាណជា 25 លានតោន និងទឹកកខ្វក់ប្រមាណ 55 លានម៉ែត្រគូប ដោយបំភាយឧស្ម័នការប៊ូនឌីអុកស៊ីត ប្រមាណ 84 លានតោន ចូលទៅក្នុងបរិយាកាស។ និងប្រេងឥន្ធនៈប្រមាណ 21ពាន់លានលីត្រត្រូវបានបង្ហូរចូលទៅក្នុងទឹក និងប្រើប្រាស់នៅក្នុងដំណើរការដុតសម្ងួតផលិតផលថ្នាំជក់។
លោកវេជ្ជបណ្ឌិត មុំគង់ បញ្ជាក់បន្ថែមទៀតថា ដើម្បីឲ្យប្រជាជនដែលរងផលប៉ះពាល់អាយុជីវិតនិងសុខភាព ទី១ ត្រូវតម្លើងពន្ធថ្នាំជក់ឲ្យបាន 75%។ ទី២ ត្រូវពង្រឹងប្រជាជនឲ្យអនុវត្តហាមជក់បារី នៅកន្លែងសាធារណៈ និងកន្លែងធ្វើការ និងមានសារព្រមានពីសុខភាពលើកញ្ចប់បារី៕
អត្ថបទ៖ រុងរឿង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ