វប្បធម៌ ជំនឿ
ត្រី ៦ ប្រភេទ គេមានជំនឿខ្លាំងថា ជួយនាំហិរញ្ញវត្ថុ និងឆាប់រកឃើញស្នេហាពិត
ការរៀបចំផ្ទះតាមគោលការណ៍ហុងស៊ុយ នឹងជួយលើកកំពស់ទិដ្ឋភាពផ្សេងៗ ហើយក្នុងនោះក៏គេមានជំនឿខ្លាំងក្លាលើការចិញ្ចឹមត្រី ដែលជួយបង្កើនភាពរុងរឿងដល់ផ្ទះផងដែរ។
ត្រីគឺជាសត្វមួយប្រភេទ ដែលមនុស្សភាគច្រើន ចូលចិត្តនាំយកទៅក្នុងផ្ទះ។ ព្រោះក្រៅពីស្អាត វាក៏ជួយផ្នែកហិរញ្ញវត្ថុ ការងារ ស្នេហាផងដែរ។ ខាងក្រោមនេះ ជាជាប្រភេទត្រីដែលជនជាតិចិនមានជំនឿយ៉ាងមុតមាំថា ជួយផ្នែកហុងស៊ុយខ្លាំងក្លា។
១ ត្រីនាគ (បន្ថែមផ្នែកការងារឲ្យកាន់តែរីកចម្រើន)

តាមជំនឿរបស់ជនជាតិចិន ការចិញ្ចឹមត្រីនាគនឹងលើកកម្ពស់ការងារនិងសេចក្ដីថ្លៃថ្នូរកាន់តែរីកចម្រើន។ ដូច្នេះ មនុស្សនិយមចិញ្ចឹមពពួកត្រីទាំងនេះ ដើម្បីលើកកម្ពស់ការរីកចម្រើនរបស់ពួកគេនិ ងកាន់តែមានស្ថិរភាពក្នុងការងារ។
២ ត្រី Swan (បន្ថែមសំណាងល្អ)

ត្រី Swan គឺជាត្រីដ៏ស្រស់ស្អាត ដែលងាយស្រួលចិញ្ចឹម។ គេនិយមចិញ្ចឹមដើម្បីផ្ដល់លាភសំណាង ហើយគេជឿថាការចិញ្ចឹមត្រីប្រភេទនេះ នឹងជួយបង្កើននូវលាភសំណាង។ លើសពិនេះ ជីវិតនឹងមិនងាយធ្លាក់ចុះ តែងតែមានមនុស្សគាំទ្រមុខក្រោយជានិច្ច។
៣ ត្រីប្រាក់ ត្រីមាស (អាហារបំប៉នហិរញ្ញវត្ថុ)

ត្រីប្រាក់ ត្រីមាស ត្រូវបានគេនិយមយកមកចិញ្ចឹម ដើម្បីបំពេញបន្ថែមនូវបញ្ហាហិរញ្ញវត្ថុ។ គេជឿថា វាប្រៀបដូចជាមានទ្រព្យសម្បត្តិនៅក្នុងផ្ទះ លុយនឹងហូរ ហើយនឹងជួយលើកស្ទួយអាជីវកម្ម ការរកស៊ីតូចតាចណាក្ដី ឲ្យកាន់តែរីកចម្រើនទៅមុខលើសមុន។
៤ ត្រីគល់រាំង (បង្កើនទ្រព្យសម្បត្តិ)

ត្រីគល់រាំង ប្រជាជនចិនហៅវាថា «យូ លី» ដែលត្រូវនឹងពាក្យ «ទ្រព្យសម្បត្តិ» លើសពីនេះពាក្យ «លី» ក៏មានន័យថា«ចំណេញ» អាជីវកម្មជួញដូរ តែងទទួលបានផលចំណេញលើសពីការរំពឹងទុក។
៥ ត្រី Betta (បង្កើនស្នេហាសម្រាប់មនុស្សនៅលីវយូរឆ្នាំ)

ត្រី Betta ជាត្រីដែលគេងាយស្រួលនិយមចិញ្ចឹមខ្លាំងបំផុត។ ម្យ៉ាងទៀត វាមានពណ៌ដ៏ស្រស់ស្អាត ដែលតំណាងឲ្យការប្រយុទ្ធតាំងចិត្តតស៊ូដើម្បីស្នេហា។ ដូច្នេះហើយ ចិញ្ចឹមវាក្នុងផ្ទះឬទីតាំងសមស្របណាមួយ ដើម្បីលើកកម្ពស់ប្រធានបទនៃសេចក្តីស្នេហា និងបន្ថែមភាពភ្លឺស្វាងមានដល់ជីវិត។
៦ ត្រី Midas Cichlid (ពង្រឹងសុខភាពឲ្យកាន់តែរឹងមាំ)

ត្រី Midas Cichlid ជាប្រភេទត្រីដែលកំពុងតែពេញនិយម ដោយសារតែវាមានរូបរាងប្លែក និងស្រស់ស្អាត ជាពិសេសនោះគឺ ពណ៌ភ្លឺថ្លានិងស្នែងមួយនៅលើក្បាលរបស់វាតែម្ដង។ លើសពីនេះ ទៅតាមជំនឿរបស់ជនជាតិចិន ត្រី Midas Cichlid ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសុខភាពល្អ កម្លាំងខ្លាំង និងអាយុយឺនយូរថែមទៀតផង៕
គ្រូ ណុប
ចុចអាន៖រូបភាពហុងស៊ុយទាញលាភសំណាង ៦ ប្រភេទ គួរតាំងលម្អក្នុងផ្ទះ ឬហាងលក់ដូរ
ចុចអាន៖៣ យ៉ាង មិនគួរមានក្នុងផ្ទះ ព្រោះអាចទាញទ្រព្យសម្បត្តិ មិនឲ្យហូរចូល

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង