Connect with us

ព័ត៌មានជាតិ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​អំពាវនាវឲ្យពលរដ្ឋ​ដាក់ប្រាក់សន្សំ​នៅធនា​គារចំពេលមានការដំឡើងការប្រាក់បញ្ញើ

បានផុស

នៅ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២នេះ​បាន​អំពាវឲ្យប្រជាពលរដ្ឋកម្ពុជា​ដែលមានប្រាក់សន្សំនៅផ្ទះយកទៅដាក់សន្សំនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ក្នុងពេលដែលកំពុងការដំឡើង​អត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា​ការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបណ្តាល​មកពីការដំឡើងអត្រាការប្រាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបន្ថយ​អតិផរណា​នៅអាមេរិក។

លោកបញ្ជាក់ថា ​ប្រាក់ដុល្លាត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដូច្នេះការ​ដំឡើង​អត្រាការប្រាក់របស់សហរដ្ឋអាមេរិច នឹងជំរុញឲ្យអត្រាការប្រាក់​ជាទូទៅលើសកលលោក​មានការប្រែប្រួល។

លោក កាំង តុងងី បញ្ជាក់ប្រាប់ថា ​ការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ជាការចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឲ្យ យកប្រាក់សន្សំ​របស់ខ្លួន​ដាក់នៅតាមគ្រឹះស្ថានផ្លូវការផងដែរ។

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះអះអាងថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុង​ព្រះរាជាណាចក្រកម្ពុជា មិនមានកង្វះសាច់ប្រាក់នោះទេ។ កម្ពុជា នៅតែទិសដៅទាក់​ទាញ​សម្រាប់​ការវិនិយោគផ្នែកហិរញ្ញវត្ថុពីអន្តរជាតិ ប៉ុន្តែដោយការកើនឡើងនូវអត្រាការប្រាក់សកលធ្វើឲ្យ​ប្រភព​ទុន​ពីក្រៅប្រទេសមានតំលៃកើនឡើង ដូចនេះហើយបានជាយើងបង្កើន​អត្រាការប្រាក់បញ្ញើក្នុងស្រុកផងដែរ។ គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តផ្តល់ឥណទាន​ជាធម្មតា​ជូនដល់ពលរដ្ឋកម្ពុជា ដែលមានលក្ខខណ្ឌសមស្រប។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​សង្កេតឃើញគ្រឹះស្ថានធនាគារមួយចំនួន ចាប់ផ្តើមដំឡើង​អត្រា​ការប្រាក់​សម្រាប់ឥណទាន ពិសេសគ្រឹះស្ថានដែលពឹងផ្អែកខ្លាំងលើប្រភពទុនពីក្រៅប្រទេស។ ​ប៉ុន្តែសម្រាប់សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មិន​បង្កើនអត្រា​ការប្រាក់​សម្រាប់ឥណទាន ឬប្រាក់កម្ចីនោះទេក្នុងស្ថានភាពបច្ចុប្បន្ន បើទោះបីជាយើងបាន​ដំឡើងអត្រាការ​ប្រាក់សម្រាប់ប្រាក់បញ្ញើក្តី។

លោក កាំង តុងងី បញ្ជាក់ថា “យើងស្ម័គ្រចិត្តទទួលរងសំពាធការកើនឡើងចំណាយ ដោយមិនរុញ​សំពាធនេះទៅអតិថិជនឡើយ ហើយយើងសង្ឈឹមថា នេះជាការចូលរួមមួយ​ផ្នែកទៀតរបស់យើងក្នុងការជួយស្តារជីវភាពប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិបទ ជំងឺកូវីដ១៩។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋសុវត្តិភាពប្រាក់សន្សំដែលមានប្រាក់សន្សំនៅផ្ទះយកទៅដាក់សន្សំនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីទទួលបាន​អត្រាការ​ប្រាក់ខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសសន្សំជាមួយគ្រឹះស្ថានសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ធនាគារហ្វីលីព ធនាគារហត្ថា ធនាគារអ៊ូរី និងធនាគារអេសប៊ីអាយលីហួរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម